ព័ត៌មានជាតិ
សម្ដេចតេជោ ប្រតិកម្ម និងព្រមានលោក ហូ វ៉ាន់ ព្រមទាំងបក្ខពួក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយផែនការក្បត់របស់លោក ហូ វ៉ាន់ អតីតអ្នកនយោបាយ ដែលកំពុងរត់គេចខ្លួន ជុំវិញការបញ្ជាឲ្យបក្ខពួកនៅភ្នំពេញ ធ្វើសកម្មភាពប្រឆាំងនឹងស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការតវ៉ានៅមុខស្ថានទូតចិន នាពេលកន្លងមក គឺស្ថិតក្រោមការបញ្ជារបស់លោក ហូ វ៉ាន់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា អ្នកតវ៉ា បានទទួលប្រាក់ពីលោក ហូ វ៉ាន់ និងបានអនុវត្តបញ្ជា។យ៉ាងណាក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រី បានព្រមានថា សម្ដេចនឹងមិនអត់ឱនឲ្យមេចោរ និងកូនចោរ នោះឡើយ ពិសេសករណីនៅផ្លូវវ៉េងស្រេង កាលពីឆ្នាំ២០១៣ ហើយការអនុវត្តរបស់អាជ្ញាធរ និងតុលាការ គឺជារឿងត្រឹមត្រូវ ។
សម្ដេចតេជោ បានជំរុញដល់អ្នកចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ហាញការពិត បន្ទាប់ពីពួកគេបានបង្កបញ្ហា លើរឿងវត្តមានយោធា ចិន នៅកំពង់ផែរាម ក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាល តែមិនអាចទៅរួច៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ