Connect with us

ព័ត៌មានជាតិ

​រាជធានីភ្នំពេញ ខ្វះទឹកប្រមាណ ២ សែនម៉ែត្រគូប ក្នុងមួយថ្ងៃ

បានផុស

នៅ

តម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានប្រមាណ ៨ សែនម៉ែត្រគូប ក្នុង១ ថ្ងៃ ខណៈដែលការផលិតបានតែចំនួន ៥៩២ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងនៅថ្ងៃទី ១ ខែមីនានេះថា បច្ចុប្បន្នសមត្ថភាព​ផលិត​ទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញផលិតបាន ៥៩២ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈតម្រូវការ​ ៨ សែនម៉ែត្រគូប ដែលលើសសមត្ថភាពផលិតបាន។

លោកថា ឆ្លងកាត់​ការច្នៃប្រឌិតរបស់មន្ត្រីជំនាញ ធ្វើឱ្យទឹករត់បាន ៦៣០ ពាន់មែ៉ត្រគូបក្នុងមួយថ្ងៃ ដែលកើនប្រមាណ ៤ ម៉ឺនម៉ែត្រគូប តែទោះយ៉ាងណា យើងនៅតែខ្វះប្រមាណ ២ សែន ម៉ែត្រគូប។

លោក ឡុង ណារ៉ូ មានប្រសាសន៍ថា ការប្រើប្រាស់ទឹកនៅរាជធានីភ្នំពេញមានសម្ពាធខ្ពស់ ដែលធ្វើឱ្យតំបន់ជាយក្រុងតំបន់ខាងលិចខ្វះទឹក ដោយសារការបូមរុញទឹកធ្វើឡើងពីកើតទៅលិច ដែលធ្វើឱ្យតំបន់ជាយក្រុងនៅភាគខាងលិចមានការខ្វះខាតទឹក។

ការប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញមានសម្ពាធខ្ពស់ចន្លោះពី ២០០ ទៅ ២៨០ លីត្រក្នុងមួយថ្ងៃ ដែលជាទូទៅគឺប្រើ ត្រឹមតែ ១៥០ លីត្រក្នុងមួយថ្ងៃ លោកស្នើឱ្យមានការសន្សំសំចៃទឹក​នារដូវ​ប្រាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម