ព័ត៌មានជាតិ
ក្រសួងផែនការចាប់ផ្ដើមបើកយុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២
យុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានចាប់ផ្តើមដំណើរធ្វើជំរឿនហើយនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាលសម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន ។

ការបើកនូវយុទ្ធនាការសម្រាប់ថ្ងៃដំបូងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ ត្រូវបានដឹកនាំឡើងដោយលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ អមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងផែនការ មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរផ្សារធំថ្មី ស្ថិតនៅបរិវេណផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានអោយដឹងថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ។ ការងារនេះយើងធ្វើឡើងទៅតាមស្មារតីនៃអនុក្រឹត្យ ច្បាប់ស្តីពីស្ថិតិដែលតម្រូវឱ្យយើងធ្វើក្នុងរយៈពេល១០ឆ្នាំម្ដង និងអង្កេតទៅលើជំរឿននេះ៥ឆ្នាំម្តងដើម្បីឱ្យដឹងពីកំណើនសេដ្ឋកិច្ចយើងប៉ុន្មាន។

លោកបន្តថា ការងារនេះយើងមិនមែនធ្វើឡើង តែនៅតាមបណ្ដាផ្សារនានាប៉ុណ្ណោះទេ តែយើងត្រូវធ្វើឡើងនៅតាមក្រុមហ៊ុន រោងចក្រសហគ្រាស ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ថ្ងៃនេះក្រសួងផែនការបានសហការជាមួយ អាជ្ញាធររាជធានី ខេត្តធ្វើជំរឿននេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ការធ្វើជំរឿននេះ គឺដើម្បីឱ្យយើងបានដឹងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងដើម្បីឱ្យរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។

លោកបញ្ជាក់ថា ការធ្វើជំរឿននេះ គឺប្រើប្រាស់រយៈពេល ១ខែ ហើយយើងនិងធ្វើការផ្សព្វផ្សាយទិន្នន័យច្បាស់លាស់ពីការជំរឿននេះនៅឆ្នាំ២០២៣៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


