Connect with us

ព័ត៌មានជាតិ

ខេត្តកែប ដង្ហែក្បួនអបអរសាទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ “ខ្យល់ស្អាត”

បានផុស

នៅ

ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងស្អាត និរន្តរភាពបរិស្ថានអាស៊ាន ដោយពិធីប្រគល់ពានរង្វាន់នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១កន្លងទៅនេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលខេត្តកែប ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើកទី ៤ ឆ្នាំ ២០២១ លើសូចនាករ”ខ្យល់ស្អាត”។

ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ការអញ្ជើញទទួលពានរង្វាន់ទីក្រុង និរន្តរភាពបរិស្ថានអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដោយមានតំណាងទទួលផ្ទាល់ ពីលោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រកបដោយក្តីមោទនភាពក្រៃលែង។

ដើម្បីឲ្យសក្តិសម និងកិត្តិយស ដែលខេត្តកែបទទួលបានជ័យលាភីនេះ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន និងសិស្សានុ-សិស្ស ជាច្រើនរយនាក់ បានមកជួបជុំគ្នា ដង្ហែរក្បួនព្យុហយាត្រាអបអរសាទរ តាមដងផ្លូវសំខាន់ៗ ចាប់ពីសួនច្បារមុខសាលាខេត្តកែប កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាមទីប្រជុំជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សាក្តាម ឈ្ពោះមកមុខសាលាខេត្តវិញ។

ក្នុងពិធីជួបជុំគ្នា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានគូសបញ្ជាក់ថា វិញ្ញាបត្រនេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ ឯកជនទាំងអស់ លើការសម្អាតអនាម័យបរិស្ថាន ការរៀបចំ ទុកដាក់សំរាមបានត្រឹមត្រូវ ទើបធ្វើឲ្យយើងនៅតែរក្សាបាននូវជ័យលាភី ដ៏មានកិត្តិយសនេះ។

លោកបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វាន់ជាច្រើនដូចជា៖ ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង លើកទី ១ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ,ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន នៅប្រទេសព្រុយណេ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ,ពានរង្វាន់ទីក្រុងទេសចរស្អាតអាស៊ាន នៅទីក្រុងឈាងមៃ ប្រទេសថៃ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ ,ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង, លើកទី ២ នៅថ្ងៃទី ២៨  ខែកុម្ភៈ ឆ្នាំ ២០១៨ ,វិញ្ញាបនបត្រ ទីក្រុងឈានមុខអាស៊ាន លើគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ត្រូវទទួលនៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន តែត្រូវពន្យាពេលដោយសាវិបត្តិជំងឺកូវីដ-១៩, និងពានរង្វាន់ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសានស្អាត របស់ក្រសួងទេសចរណ៍។ ចំពោះថ្ងៃនេះ យើងទទួលបាន វិញ្ញាបនបត្រនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ “ខ្យល់ស្អាត”។

លោកអភិបាលខេត្ត បន្ថែមថា បណ្តាជ័យលាភីធំៗ ដែលខេត្តកែប ទទួលបានផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាងសកម្ម ពីបណ្តាមន្ទីរអង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ទីក្រុងរបស់ខេត្តកែប ចេញជាលទ្ធផលផ្លែផ្កា ដូចពេលនេះ។

ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត មានការរីកចំរើនគួរឲ្យកត់សម្គាល់ ព្រៃឈើ សំណង់ អាគាររដ្ឋ ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សេវាម្ហូបអាហារ ឆ្នេរសមុទ្រ បណ្ដាកោះ និងទីតាំងល្អទាំងអស់នេះ សុទ្ធសឹងជាផ្នែកមួយជំរុញឲ្យខេត្ត ទទួលបានជ័យជម្នះក្នុងការប្រឡងប្រណាំដណ្តើម បានជ័យលាភីជាបន្តបន្ទាប់៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម