Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្ដល់ថវិកាជាង១លានដុល្លារដល់កម្ពុជាសម្រាប់ការលើកកម្ពស់សុខភាពសហគមន៍ក្នុងខេត្តប៉ៃលិន

បានផុស

នៅ

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ ដុល្លារដល់អង្គភាពទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងក្នុងពិធីចុះហត្ថលេខានេះបានឲ្យដឹងថា គម្រោងទី១ គឺគម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិនតាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ឆ្នាំទី៣លើថវិកាជំនួយ ៤៤៥,៩៩៤ ដុល្លារដែលបានផ្តល់ដល់អង្គការកុមារឥតព្រំដែន (KnK) ជាអ្នកអនុវត្ត ។ នៅក្នុងគម្រោងនេះដែរអង្គការKnk នឹងបន្តគាំទ្រ ដល់យុវជនជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរខ្វះជំនាញជីវិតនិងបោះបង់ចោលការសិក្សា ។ សម្រាប់ឆ្នាំទី៣ នៃគម្រោងនេះមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន ៤ ដែលរួមទាំងមជ្ឈម​ណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ ដែលទើបសាងសង់នេះ នឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារសិក្សា។ តាមរយៈការផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានភាពប្រសើរជាងមុនក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់យុវជនពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគតរបស់ពួកគេ។

លោកឯកអគ្គរាជទូតជប៉ុន បានបន្ដថា សម្រាប់គម្រោងទី២ គឺគម្រោងការរួមបញ្ចូលគ្នា ដូចជា បញ្ហាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងបញ្ហាអនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី៣លើថវិកាចំនួន ៦៤៧,៨២៤ ដុល្លារ ដែលបានផ្តល់ឲ្យអង្គការ World Vision Japan (WVJ)។ ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ក្នុងខេត្តព្រះវិហារផងដែរ។ សកម្មភាពជាបន្តបន្ទាប់ទាំងនេះ ចាប់តាំងពីឆ្នាំទី១នៃគម្រោង នឹងរួមចំណែកកែលម្អស្ថានភាពទាំងមូលនៃការអនុវត្តការផ្តល់អាហារ និងការបើប្រាស់ទឹកដែលមានសុវត្ថិភាពក្នុងខេត្តព្រះវិហារ និងជួយកុមារឲ្យមានការលូតលាស់ប្រកបដោយ សុខភាពល្អ និងភាពរឹងមាំជាងមុន។

គួរបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មកដោយបានគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៤៨លានដុល្លារដល់គម្រោង ចំនួន១៤៥ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម