Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម​រិះគន់​អភិបាលខេត្ត​មួយ​រូប​មិន​ស្គាល់​មូលដ្ឋាន ថែមទាំង​កុហក​សម្តេច​តេ​ជោ​ទៀត

បានផុស

នៅ

នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី ៩ ខែ មីនា ២០២២ នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើ ការរិះគន់​ចំពោះ​អភិបាលខេត្ត​របស់​សម្តេច​មួយរូប​ដែល​សម្តេច​គិតថា​ជា​ចៅហ្វាយខេត្ត​ដែល​មិនដែល​ចុះ​មូលដ្ឋាន​ទាល់តែសោះ​ព្រោះ​ស្គាល់​ភូមិសាស្ត្រ​របស់​ខេត្ត​ខ្លួន​។ សម្តេច បាន​ថ្លែងថា «​ខ្ញុំ​ភ្ញាក់​ព្រើតែ​ម្តងថា​យី​ចៅហ្វាយខេត្ត​ឯង​ដល់​ថ្នាក់​ហ្នឹង …»​។ បើ​ទោះបី​សម្តេច​ក្រឡាហោម មិនបាន​បញ្ចេញ​ឈ្មោះ​ក៏​គេ​អាច​ដឹង​ដែរ​ព្រោះ​រឿង​ដែល​សម្តេច​លើក ឡើង​គឺ​កើតឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ។

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា «​ខ្ញុំ​និយាយ​ពី​ទីនេះ​ទៅ​ប្រហែលជា​ឮ​ដល់​ចៅហ្វាយខេត្ត​មួយចំនួន​ហើយ​មាន​ចៅហ្វាយខេត្ត​មួយ​នោះ​គាត់​មិន​ស្គាល់​តែម្ដង​ខ្ញុំ​មិន​ដឹង​ថា ​គាត់​ចុះ​ឬ​មិន​ចុះ​មូលដ្ឋាន​ទេ​,​ប៉ុន្តែ​ខ្ញុំ​សន្និដ្ឋានថា​ គាត់​មិន​ចុះ​តែម្ដង​,​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សួរ​គាត់​ថា​តើ​ពី​ទីនេះ​(​ត្បូងឃ្មុំ​)​ទៅ​ទៅ​ទន្លេ​បិទ​ប៉ុន្មាន​គីឡូ​គាត់​ឆ្លើយថា ២៧ គីឡូ តាមពិត​វា​មាន​ចម្ងាយ​រហូត ៤១ គីឡូ។ គាត់​សួរ​ថា​ “​សន្លប់​”​នៅទីណា​គាត់​ឆ្លើយថា​”​សន្លប់​”​នៅ ២០​គីឡូ​ពី​ទីនេះ​តាមពិត​កន្លែង​ដែល​សម្តេច​កំពុង ឈរ​មានប្រសាសន៍​នោះ​គឺជា “​សន្លប់ “​ហើយ ប៉ុន្តែ​គាត់​ឆ្លើយថា ២០ គីឡូ ។ បានសេចក្តីថា​គាត់​អត់​ស្គាល់​តែម្ដង​គឺ​គាត់​មិន​ស្គាល់​មូលដ្ឋាន​តែម្ដង​,​ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្តងថា​ យី​ចៅ ហ្វា​យ​ខេត្ត​ឯង​ដល់​ថ្នាក់​ហ្នឹង​វ៉ី។ ដល់ពេល​សួរថា​តា​ហៀវ​នៅ​ណា​?​គាត់​ចង្អុល​ទៅ​លិច តាមពិត​តា​ហៀវ​វា​នៅ​ខាងកើត … »​។

សម្តេច​ក្រឡា​ហោ ស ខេង បាន​មានប្រសាសន៍ថា ការងារ​សំខាន់​ទី​២ របស់​អភិបាលខេត្ត​គឺ​ចុះ​មូលដ្ឋាន ដូចនេះ​បើ​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​មិន​ស្គាល់​មូលដ្ឋាន​គឺ ពិបាក​ហើយ​,​ហើយ​បើ​ថ្នាក់ឃុំ​គឺ​ត្រូវ​ស្គាល់​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង​,​នេះ​ជា​របៀបរបប​ធ្វើ​ការងារ​ពិសេស​របស់​យើង​ដែល​មិនអាច​មើលស្រាល​បានទេ​បើ​យើង​មិន​ស្គាល់​មូលដ្ឋាន ផង​តើ​យើង​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​របៀប​ម៉េច​កើត​បើ​យើង​មិនដែល​ស្គាល់​ផង​ហ្នឹង​,​គាត់​ចង់បាន​អី​សំណូមពរ​អី​មានការ​លំបាក​បែបណា​តើ​យើង​ដឹង​ទេ​?​អញ្ចឹង​ខ្ញុំ​ស្នើ​ថា​ ទាំងអស់គ្នា​សុទ្ធតែ​ស្ថិតនៅក្នុង​ក្រុមការងារ​ហើយ​,​អញ្ចឹង​ត្រូវតែ​ចុះ​មូលដ្ឋាន​ចុះ​មូលដ្ឋាន​គឺ​ត្រូវតែ​កំណត់​ឲ្យ​ច្បាស់​ថា​តើ​ចុះទៅ​ដើម្បី​អ្វី​,​ជួប​អ្នកណា​,​ហើយ​ធ្វើ​អ្វី​, អ្នកខ្លះ​ចុះ​មែន ប៉ុន្តែ​មិនដឹង​ចុះទៅ​ធ្វើ​អី​ទេ ព្រោះ​មិនឃើញ​លទ្ធផល​អ្វី​ទាំងអស់ ។

សម្តេច​ក៏បាន​រំលឹក​ទៅដល់​ចៅហ្វាយខេត្ត​ពី​សម័យមុន​ដែរ​ថា ចៅហ្វាយខេត្ត​ឲ្យ​តែ​ថ្ងៃ​សុក្រ​ឡើង​គឺ​ចាប់ផ្តើម​ជុំគ្នា​ច្រៀង​រាំ ស៊ីផឹក​ស្រី​ស្រា មិនដែល​ចុះ​មូលដ្ឋាន​ឬ​ស្គាល់​ប្រជាជន នោះទេ ។ តែ​យើង​ត្រូវតែ​ចុះទៅ​មូលដ្ឋាន​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ឲ្យ​បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម