ព័ត៌មានជាតិ
កំពុងបង់ត្រីនៅទំនប់ទឹក ស្រាប់តែរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅនិងកន្លែង
បុរសម្នាក់កំពុងបង់ត្រីជាមួយអ្នកភូមិ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនាវេលាម៉ោង ៣សៀល ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារណ៍ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៃ ព្រឿង អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នា ទៅបង់ត្រីនៅចំណុចប្រឡាយទំនប់ធំខាងលិចភូមិប៉ោយស្នួល ពេលកំពុងបង់ ស្រាប់តែមានភ្លៀងធ្លាក់មួយមេហើយអ្នកបង់ត្រីទាំងទាំងអស់ រួមទាំងជនរងគ្រោះផង បាននាំគ្នាទៅជ្រកនៅរោងក្បែរកន្លែងបង់ត្រីស្របពេលមានភ្លៀងរលឹមស្រិចៗ ជនរងគ្រោះ និងក្មេងៗចំនួន២នាក់ទៀត បានចេញពីរោងដើម្បីបង់ត្រីបន្តទៀត តែនៅពេលកំពុងតែឈររាយសំណាញ់ ស្រាប់តែរន្ទះបាញ់ជនរងគ្រោះដែលឈរនៅកណ្ដាលបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារ ចុះពិនិត្យសព នៅកន្លែងកើតហេតុ និងបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាដកមែន។
ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


