ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី ជំរុញឱ្យសមាជិកសហការជាមួយអាជ្ញាធរ ចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានស្នើដល់សមាជិកក្រុមប្រឹក្សាដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អ និងត្រូវចេះសួរនាំសំដៅធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា។

ការសំណូមពរបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែមីនា នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អនិងត្រូវចេះសួរនាំ និងស្វែងយល់ពីបញ្ហាណាមួយដែលយើងត្រូវកំណត់ថាបងប្អូនប្រជាពលរដ្ឋយើងត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយ
តើហេតុអ្វីបានជាមានបងប្អូនខ្លះគាត់មិនព្រមមកទទួលការចាក់វ៉ាក់សាំង តើសេវាបំរើនោះយ៉ាងម៉េចដែរដើម្បីយើងទទួលបានពត៏មានជាក់ស្តែងសំរាប់ធ្វើ ការឆ្លើយតបនិងដោះស្រាយអោយទាន់ពេលវេលា។

លោកបន្តទៀតថា ដើម្បីឱ្យទទួលបានព័ត៌មានពិតជាក់ស្តែង យើងត្រូវចុះទៅឱ្យដល់ផ្ទះប្រជាពលរដ្ឋតែម្តង។
ក្នុងកិច្ចប្រជុំនោះ គណៈអភិបាលរាជធានីភ្នំពេញ បានទទួលយករាល់សំណើ និងសំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញទៅធ្វើការដោះស្រាយ និងកែលំអរក្នុងការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ បញ្ហាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញរបស់ យើងគឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

លោកបន្តថា៖ មកដល់ពេលនេះ មិនទាន់មានពត៏មានជាក់លាក់ណាមួយដែលថា អ្នកឆ្លងកូវីដ-១៩ប្រភេទDeltaរួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង ហើយក៏មិនមាន ពត៏មានណាបញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុងហើយមិនឆ្លង Deltaទៀតនោះដែរ សំខាន់គឺយើងត្រូវការពារខ្លួនតាមវិធានការ៣កុំ ៣ការពារឱ្យបានម៉ត់ចត់។
ពាក់ពន្ធ័នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ លោក កើត ឆែ គូសបញ្ជាក់ថា៖ បញ្ហាសំរាមជាបញ្ហាប្រឈមមួយ តែពេលនេះ យើងបានដោះស្រាយ បានល្អប្រសើរច្រើន ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមដល់ទៅ៣ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការដោយសន្សឹមៗទាំងការរៀបចំទីតាំងចាក់សំរាម ការអប់រំណែ នាំពីការញែកសំរាមរវាងសំរាមសើម និងសំរាមស្ងួត និងវិធានការផាកពិន័យចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


