ព័ត៌មានជាតិ
សម្ដេច ស ខេង ប្រាប់អ្នករាយការណ៍ពិសេសUNថា សម្តេចជំរុញឱ្យយកវិធានការចរចាដោះស្រាយបញ្ចប់វិវាទការងារអតីតបុគ្គលិកណាហ្គាវើលដ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រាប់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិថា ចំពោះវិវាទការងារអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គឺសម្ដេចតែងតែអំពាវនាវ និងជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយមួយសមស្រប តាមរយៈការសម្របសម្រួលដោយពីភាគីពាក់ព័ន្ធ។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះនៅរសៀលថ្ងៃទី១៥មីនា នៅក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបពិភាក្សាការងារនេះ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានលើកឡើងនូវចំណុចធំសំខាន់ៗចំនួន០៥ ដែលរួមមាន ទី១-ពាក់ព័ន្ធវិវាទការងារ ទី២-អំពីកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទី៣-ករណីមួយចំនួនពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម និងការបាត់ខ្លួនរបស់បុគ្គលមួយចំនួន ទី៤-ពាក់ព័ន្ធទៅនឹងស្ថានភាពនៃពន្ធនាគារនៅកម្ពុជា និងទី៥-ពាក់ព័ន្ធទៅនឹងជនភៀសខ្លួនចូលមកកម្ពុជា។

ចំពោះបញ្ហាទី១ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជម្រាបជូនសម្តេចក្រឡាហោម ដោយផ្ដោតសំខាន់ទៅលើវិវាទការងាររវាង ក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិករបស់ក្រុមហ៊ុន។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្ដេចតែងតែអំពាវនាវ និងជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយមួយសមស្រប តាមរយៈការសម្របសម្រួលដោយពីភាគីពាក់ព័ន្ធ។
សម្ដេចក្រឡាហោម បានបន្ថែមថា មកដល់ពេលនេះ អ្នកដែលត្រូវបានឃាត់ខ្លួនមួយចំនួន ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកនូវដំណោះស្រាយការចរចារវាងភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសម្ដេចក៏បានលើកទឹកចិត្ត និងជំរុញឱ្យបន្ដប្រកាន់យកវិធានការចរចានេះ ដើម្បីធ្វើយ៉ាងណាឈានទៅរកដំណោះស្រាយ និងបញ្ចប់បញ្ហានេះឱ្យបានកាន់តែឆាប់ និងកាន់តែប្រសើរឡើង។
ដោយឡែក ចំពោះបញ្ហាទី២ ស្តីពីកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន លោកសាស្រ្តាចារ្យថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ ដែលនេះជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិផងដែរ។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម បានជម្រាបជូនបន្ដថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ឆ្នាំ២០២២នេះ ក៏មានគណបក្សនយោបាយចំនួន ១៧ ចូលរួមនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ដែល សម្តេច បានបញ្ជាក់ថា សម្តេចតែងតែលើកឡើងនៅក្នុងវេទិកានានា ព្រមទាំងចេញសេចក្ដីណែនាំ ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិជួយសម្រួលដល់ការធ្វើសកម្មភាពនានារបស់គណបក្សនយោបាយនៅតាមមូលដ្ឋាន។
បញ្ហាទី៣- ពាក់ព័ន្ធទៅនឹងការបាត់ខ្លួន និងករណីឃាតកម្មមួយចំនួន ដែលបានកើតឡើងនាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ករណីខ្លះបាននិងកំពុងស្ថិតនៅក្រោមសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំពោះករណីខ្លះទៀតអាជ្ញាធរមានសមត្ថកិច្ច ក៏បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវ រីឯករណីមួយចំនួនទៀតកំពុងត្រូវបានស្ថាប័នតុលាការធ្វើការសម្រេចរួចរាល់ហើយដែរ។
ចំពោះបញ្ហាទី៤- ពាក់ព័ន្ធស្ថានភាពអ្នកជាប់ពន្ធនាគារ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងផងដែរថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជា មានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០%ជាអ្នកត្រូវបានជាប់ឃុំ ដោយសារតែពាក់ព័ន្ធករណីគ្រឿងញៀន ។ សម្រាប់បញ្ហាប្រឈមនៅក្នុងពន្ធនាគារ ដែលកំពុងមានភាពចង្អៀតណែននេះដែរ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងកំពុងតែគិតគូរ លើកលែងការឃុំឃាងរង់ចាំនីតិវិធីតុលាការ ចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីសម្រាលបន្ទុកដល់បញ្ហាចង្អៀតណែននេះ។
ចំពោះ បញ្ហាទី៥ពាក់ព័ន្ធទៅនឹងជនភៀសខ្លួន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងនាមប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ កម្ពុជាបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវរាល់កាតព្វកិច្ចរបស់ខ្លួន ដោយបានសហការជាមួយអង្គការ UNHCR ក្នុងការជួយសម្របសម្រួលដល់កិច្ចការនេះផងដែរ រួមទាំងជនភៀសខ្លួនដទៃទៀត ដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


