ព័ត៌មានជាតិ
រដ្ឋមន្រ្តីព័ត៌មាន ជំរុញឲ្យបង្កើតមន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យរដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចាំបាច់ត្រូវបង្កើតឲ្យមាន មន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើន ក្នុងគោលបំណងដើម្បីឆ្លើយតបនឹងអ្នកសារព័ត៌មាន និងបកស្រាយរាល់ព័ត៌មានណា ដែលតានតឹងខ្លាំង។ កិច្ចការអ្នកនាំពាក្យ នៅតែជាស្នូលដ៏មានសារៈសំខាន់បំផុត ដែលត្រូវនាំគ្នាអនុវត្ត សម្រាប់ឃឿនរារាំងការពារប្រយោជន៍ដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញ ចំពោះរាល់ការផ្សព្វផ្សាយព័ត៌ មានអំពីស្ថាប័នរបស់ផងខ្លួន។
ក្នុងពិធីបិទសិក្ខាសាលា ស្តីពី ការិយាល័យឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី ២២ ខែមីនានេះថា តាមអង្គភាព-មន្ទីរជំនាញ ចាំបាច់ត្រូវយកចិត្តទុកដាក់ បង្កើតឲ្យមានមន្រ្តីជាអ្នកនាំពាក្យមួយរូប ដោយរង់ចាំឆ្លើយតបព័ត៌មានបានទាន់ពេលវេលា ព្រោះការធ្វើបែបនេះដើម្បីអាចបន្ថយភាពតានតឹង ចំពោះព័ត៌មានដែលផ្សព្វផ្សាយពីខ្លួន។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ទាមទារដល់ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញ គប្បីមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះព័ត៌មានសព្វថ្ងៃ ហើយរាល់ការផ្សព្វផ្សាយព័ត៌មាន មិនមែនជារឿងលេងសើចបាននោះទេ ដោយ យោងតាមពាក្យស្លោក «លឿន ប្លែក រហ័ស ទុកចិត្តបាន នៅទីណា ពេលណាក៏បាន»។ ពិសេសជានេះទៀតនោះលោក ខៀវ កាញ្ញារីទ្ធ ក្រើនរំលឹកដែរថា សូមកុំយកអ្នកកាសែតជាសត្រូវ ហើយក៏យកអ្នកកាសែត ជាមិត្តភក្តិស្លាប់រស់ជាមួយ។ អ្នកកាសែត និងអ្នកនាំពាក្យ ប្រៀបដូចសន្លឹកប្រាក់តែមួយ។
ទន្ទឹមនោះ លោករដ្ឋមន្រ្តី យល់ឃើញថា ស្ថិតក្នុងបរិបទការងារ អភិបាលខេត្ត ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជំនាញ ព្រមទាំងស្នងការនគរបាលខេត្តនីមួយៗ មានការងារភារកិច្ចច្រើនដោយពុំអាចឆ្លើយតបព័ត៌មានបានទាន់ពេលវេលានោះទេ ជួនពេលខ្លះទៀត ប្រសិនបើពេលខ្លះថ្នាក់ដឹកនាំមន្ទីរ-អង្គភាពទាំងមានអារម្មណ៍មិនល្អ និយាយផ្តល់ព័ត៌មានកាន់អ្នកកាសែត មិនសមប្រកបវាអាចបញ្ហាកាន់តែច្រើន។
ចំណែកឯលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ជាកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចាត់ទុកថា នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការរួមចំណែកអនុវត្តនយោបាយ កែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លង ផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។
លោក ផៃ ស៊ីផាន ក៏មើលឃើញពីចំណុចខ្វះខាតមួយផងដែរ អំពីកិច្ចសហការរវាងមន្រ្ដីព័ត៌មាន និងមន្រ្ដីនៃមន្ទីរវិស័យជំនាញ នៅមានកង្វះខាតធនធានសម្រាប់វិជ្ជាជីវៈទាំងមន្រ្ដី សម្ភារៈ និងថវិកា ក្នុងការចុះយកប្រមូល និងផ្សព្វផ្សាយព័ត៌មាន នៅក្នុងមន្ទីរព័ត៌មាននៃខេត្តមួយចំនួន។
ចំពោះកិច្ចសហការរវាងមន្រ្ដីព័ត៌មាន និងមន្រ្ដីនៃមន្ទីរវិស័យជំនាញ ពុំទាន់មានភាពជិតស្និទ និងស៊ីសង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះដល់អ្នកនាំពាក្យ ឬមន្រ្ដីព័ត៌មាន ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។ ដោយឡែកមន្រ្ដីនាំពាក្យរបស់សាលាខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រឹមកម្រិតជាកិច្ចការបន្ថែម លើភារកិច្ចស្នូល ដែលធ្វើឱ្យខ្វះលទ្ធភាព និងប្រសិទ្ធភាព ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។
តែទោះយ៉ាងណាក៏ដោយ លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជឿជាក់ថាសិក្ខាកាម ដែលមកទទួលចំណេះដឹងលើវិស័យព័ត៌មាន រយៈពេល ២ថ្ងៃ នឹងបន្ដអនុវត្តការងារផ្តល់ប័ត៌មានយ៉ាងសកម្ម និងយកចិត្តទុកដាក់ប្រកបដោយមនសិការ និងឧត្តមគតិខ្ពស់ ទទួលយកចំណេះដឹង និងការចែករំលែកបទពិសោន៍ទៅវិញទៅមក ក្នុងន័យចូលរួមកសាងប្រទេសជាតិ ឲ្យទទួលបានសុខសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្ដោតទៅលើការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ តាមរយៈវិស័យព័ត៌មាន៕
អត្ថបទ៖ សិរីវឌ្ឍនៈ









-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


