Connect with us

ព័ត៌មានជាតិ

ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់សម្រាប់សុខភាព និងសម្រស់មនុស្សគ្រប់វ័យ

បានផុស

នៅ

​ការរក្សា​សំណើម​ក្នុង​ខ្លួន មាន​សារៈសំខាន់​សម្រាប់​សុខភាព​និង​សុខុមាលភាព ព្រោះ​វា​ជួយ​រក្សា​កម្រិត​ថាមពល បង្កើន​សមត្ថភាព​ផ្លូវចិត្ត​និង​រាងកាយ ជួយ​ដល់​ការរំលាយ​អាហារ បង្កើន​សុខភាព​ស្បែក​និង​សម្រស់​របស់លោក​អ្នក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ ត្រូវបាន​ផលិត និង​វេច​ខ្ចប់​នៅក្នុង​សហគ្រាស​ផលិត​ទឹក​ពិសា​នៅលើ​ភ្នំ​បូកគោ ដែលមាន​រយៈកម្ពស់​១,០៧៥​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ជា​ប្រភព​ទឹកស្អាត​មិនមាន​សារធាតុពុល​និង​មេរោគ​ផ្សេងៗ ហើយ​ល្អ​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​។

​លោក​ សៅ សារិន ​នាយក​ចាត់ការ​ទូទៅ​ស្ដីទីសណ្ឋាគារ​ឋានសួគ៌សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃទី​២៥ មីនា​នេះ​ថា “​លក្ខណៈពិសេស​របស់ “​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ នៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​រយៈកម្ពស់​១.០៧៥​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ខ្ពស់ជាង​ទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម​”​។ លោក​បាន​បន្តថា “​ប្រសិនបើ​ទឹក​ពិសា​ចេញ ពី​ប្រភព​ទឹកស្ទឹង អូរ អណ្តូង ទន្លេ គេ​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​បំបាត់​ក្លិន​និង​ធ្វើឱ្យ​ថ្លា​។ ប៉ុន្តែ​សម្រាប់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ ដែល​មិនមាន​សារធាតុ​គីមី​ឡើយ​”​។

​លោក​ សៅ សារិន​ បាន​បន្ត​ឱ្យដឹងថា តាម​ការសិក្សា​របស់​អ្នកជំនាញការ​មកពី​ប្រទេស​ម៉ាឡេស៊ី បានការ​កោតសរសើរ និង​ទទួលស្គាល់​ចំពោះ​គុណភាព នៃ​ទឹក​ពិសា​ឋានសួគ៌​បូកគោ​យ៉ាងខ្លាំង ដោយសារតែ​ទឹក​ពិសា​របស់​យើង មាន​ប្រភព​មកពី​ប្រភពទឹក​ដែលមាន​នីវ៉ូ​ខ្ពស់ មិនមាន​សារធាតុ​គីមី​នានា​ហូរ​ចូល​ឡើយ​។ លោក​បន្តថា ដោយសារ​ភ្នំ​បូកគោ​មាន​កម្ពស់​ខ្ពស់ ហេតុនេះ​ផ្ទៃ​បឹង​ផ្ទុក​ទឹក​របស់​យើង​ស្រូបយក​តំណក់ទឹក​ភ្លៀង​ស្អាត ដែលជា​ទឹក​មិន​រង​ការបំពុល​ពី​ផ្សែង​បំពុល និង​សារ​ធាតុគីមី​ផ្សេងៗ​ឡើយ​។

កម្រិត PH៨ របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺ​បេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាម​ការសិក្សា កម្រិត​PH​លើសពី​៧ ត្រូវបានគេទទួលស្គាល់​ថា ជា​ទឹក​អាល់កាលី​ន ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​អាចជួយ​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន​យើង​។

​​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ជា​ទឹក​ពិសា ដែល​ទទួលស្គាល់​ពី​អង្គភាព​អន្តរជាតិ ដែល​បញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា​។ គ្រប់​ជំហាន​នៃ​ការផលិត ត្រូវបាន​ដំណើរការ​ដោយ​យ៉ាង​ល្អ​ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដោយ​ត្រូវបាន​ផលិត​ដោយ​ដោយ​ប្រព័ន្ធ​ចម្រុះ Reverse Osmosis និង​សម្លាប់​មេរោគ​ដោយ UV និង​Ozone និង​តាម​ការតម្រូវ​នៃ​ស្តង់ដារ​កម្ពុជា CS 009:2005 សម្រាប់​ទឹក​ពិសារ​ប្រកប ដោយ​អនាម័យ​និង​គុណភាព​ខ្ពស់ ISO 9001-2015 ជា​ទឹក​ពិសា​ដែលមាន​គុណភាព​ទទួលស្គាល់​តាម​កម្រិតស្តង់ដារ​អន្តជាតិ​HACCP​។​

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​មាន​បួន​ចំណុះ គឺ​ចំណុះ​៣៣០​មី​លី​លីត្រ ៥០០​មី​លី​លីត្រ​១៥០០​មី​លី​លីត្រ និង​២០​លីត្រ​។​ រោងចក្រ​ផលិត​ទឹក ត្រូវបាន​សាងសង់​នៅលើ​ភ្នំ​បូកគោ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ប្រើប្រាស់​នូវ​ខ្សែចង្វាក់​ផលិតកម្ម ទំនើប​និង​បច្ចេកវិទ្យា​ខ្ពស់បំផុត​។

​លោក ​សៅ សារិន​ បាន​ឲ្យ​ដឹង​ទៀតថា ខ្សែចង្វាក់​ផលិតកម្ម​នេះ​បានចាប់ផ្តើម​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០១៧ មាន​សមត្ថភាព​ផលិត​ទឹក​ពិសា​បានជា​មធ្យម ចំនួន​១.២០០​កេស​ក្នុង​មួយថ្ងៃ សម្រាប់​ចំណុះ​៥០០​មល ​និង​៣៣០​មល​។ សម្រាប់​ចំណុះ​១៥០០​មល ជា​មធ្យម​ផលិត​បាន​ចំនួន​១.២០០​ដប​ក្នុង​មួយថ្ងៃ​។ លោកអ្នក​អាច​រក​ទិញ​ទឹក​ពិសា​ឋានសួគ៌​បូកគោ ពី​ក្រុមហ៊ុន​ដោយផ្ទាល់​សម្រាប់​ការប្រើប្រាស់ ក្នុង​ការិយាល័យ គេហដ្ឋាន ឬ​ហាង​លក់ទំនិញ​របស់លោក​អ្នក​តាមរយៈ​លេខ​088 94 94 614​។ ទឹក​ពិសា​ឋានសួគ៌​បូកគោ ទឹក​ពិសា​គុណភាព​ខ្ពស់​! សក្ដិសម​បំផុត​សម្រាប់​កុមារ​និង​មនុស្សពេញវ័យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម