ព័ត៌មានជាតិ
សមាគមធុរកិច្ចអេឡិចត្រូនិក រកឃើញបច្ចេកវិទ្យាថ្មីជួយជំរុញការងារពិសេសក្នុងវិស័យធុរកិច្ច
សមាគមធុរកិច្ចអេឡិចត្រូនិច ហៅកាត់ថា CEA (Cambodia e-Commerce Electronic) លើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងការចាប់យកបច្ចេកវិទ្យាដែលជារបកគំហើញថ្មីមកដាក់ឲ្យប្រើប្រាស់ក្នុងធុរកិច្ចរបស់ខ្លួន។

លោក ម៉ម វារិន អនុប្រធានសមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា បានលើកឡើងថា សមាគមធុរកិច្ចអេឡិចត្រូនិច បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន CheckinMe ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបង្កើតភាពទំនើបកម្ម និងបង្កើនប្រសិទ្ធភាពនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនធុរកិច្ចនៅកម្ពុជា។ លោកថា សមាគមន៍ បានសម្រេច ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CheckinMe កាលពីថ្ងៃទី ២៧ ខែមីនា ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសម្រួលការធ្វើធុរកិច្ចប្រកបដោយប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ប្តេជ្ញាធ្វើឲ្យប្រសើរឡើងរួមគ្នា និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងធុរកិច្ច ពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធភាពប្រកួតប្រជែងក្នុងធុរកិច្ចទាំងក្នុងស្រុក និងកម្រិតអន្តរជាតិ។
ក្រុមហ៊ុន CheckinMe គឺបានបង្កើតបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិកតាមរយៈការស្កេនមេដៃ ដែលគាំទ្រដោយបច្ចេកវិទ្យា QR Code។ បច្ចេកវិទ្យានេះ បង្កើតឡើងដោយយុវជនកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។
លោក ឡី កំថូង ស្ថាបនិកក្រុមហ៊ុន CheckinMe បានឲ្យដឹងថា ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ ២០២០ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវពីតម្រូវការ ក៏ដូចជាផលវិបាករបស់នានា ចាប់តាំងពីឆ្នាំ ២០១៤ និងបានកៀរគរយុវជនខ្មែរដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាអំឡុងឆ្នាំ ២០១៨-២០១៩ ដើម្បីរូមកម្លាំងគ្នាបង្កើតឡើង។
បើតាមលោក ឡី កំថូង បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់និយោជកក្នុងការគ្រប់គ្រងបុគ្គលិកបានងាយស្រួល និងមានប្រសិទ្ធភាពបំផុត ក្នុងនោះមិនត្រឹមតែបុគ្គលិកក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ បច្ចេកវិទ្យានេះ ក៏អាចគ្រប់គ្រងបានបុគ្គលិកដែលធ្វើប្រតិបត្តិការនៅក្រៅការិយាល័យថែមទៀតផង តាមរយៈទូរសព្ទដៃ ជាមួយនឹងប្រព័ន្ធបញ្ជូនទិន្នន័យរហ័ស និងប្រសិទ្ធភាពខ្ពស់។ យុវជនវ័យក្មេង ឡី កំថូង បញ្ជាក់ថា គោលដៅរបស់លោកមិនត្រឹមតែដាក់ឲ្យដំណើរការបច្ចេកវិទ្យានេះ ក្នុងស្រុកប៉ុណ្ណោះទេ លោកនឹងយក CheckinMe ដាក់ចូលទៅក្នុងកម្រិតតំបន់ថែមទៀតផង។
លោក តាន់ មុន្នីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច បានលើកឡើងថា ប្រទេសក្នុងតំបន់ មានដូចជា ឥណ្ឌូណេស៊ី ហ្វីលីនពីន សាំងហ្គាពួរជាដើម បានដើរមុនម្ពុជាលើបច្ចេកវិទ្យានេះ។ លោកថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើការងារនេះ ដើម្បីក្លាយជាប្រទេស ដែលមានប្រព័ន្ធធុរកិច្ចកាន់តែទំនើបឡើង។ លោក តាន់ មុន្នីវណ្ណ គាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំធុរកិច្ច ក្នុងការប្រើប្រាស់រាល់បច្ចេកវិទ្យាថ្មីក្នុងធុរកិច្ចរបស់ខ្លួន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


