ព័ត៌មានជាតិ
ប្រមុខដឹកនាំប្រទេសកោតសរសើរលោក គង់ វិបុល ពូកែប្រមូលពន្ធលើសផែនការរហូតដល់ជាង ២៤ភាគរយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក គង់ វិបុល និងក្រុមការងារ នៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលខំប្រឹងប្រែងបំពេញការងារ ក្នុងបេសកម្មប្រមូលពន្ធដារលើសផែនការដែលបានកំណត់សម្រាប់គ្រប់គ្រងឆ្នាំ ២០២១ ចំនួន ១២៤,០២ភាគរយ នៃផែនការប្រចាំឆ្នាំ។ សម្តេចចាត់ទុកថា នេះគឺជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលពន្ធ ដែលលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ៥៣៨,៨៥លានដុល្លារ។

តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ បានលើកឡើងទៀតថា សមិទ្ធផលនេះ ផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាពនៃការដឹកនាំ ប្រកាន់យកគោលការណ៍អភិបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់លោក គង់ វិបុល ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយពន្ធដារ។
សម្តេចសង្កត់ធ្ងន់ថា ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកពន្ធដារ បានប្រមូលលើសផែនការខាងលើ ឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី និងបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំ នៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

តាមរយៈលិខិតដដែលសម្តេច បានថ្លែងដូច្នេះថា«ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកពន្ធដារ បានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាព និងយតម្លាភាពនៃការប្រមូលចំណូល ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើរពន្ធឲ្យកាន់តែមានភាពល្អប្រសើរឡើង៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


