ព័ត៌មានជាតិ
អ្នកសៀមរាប ទទួលប្រយោជន៍ពីអនុផលព្រៃឈើ ក្នុងតំបន់អង្គរ
បើតាមការសង្កេតឃើញ ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត បានចាប់ផ្តើមប្រមូលផលហើយ ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ។ អនុផលទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។

អ្នកស្រី យឹប កត រស់នៅភូមិទស្សិនខាងត្បូង សង្កាត់គោកចក លក់ផ្លែឈើលើផ្លូវកូម៉ៃ រយៈពេល ៦ ឆ្នាំមកហើយ។ អ្នកស្រីមានលក់ផ្លែឈើចម្រុះជាច្រើន ហើយរដូវនេះផ្លែឈើមានលក់ច្រើនជាងគេ មានគុយ សិរមាន់ និងផ្ញៀវ។ អ្នកស្រីប្រាប់ថា ឆ្នាំនេះផ្លែឈើព្រៃ ដូចជាគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ។
ចំណែកអ្នកលក់មួយរូបទៀត គឺអ្នកស្រី ចំប៉ី ក៏កំពុងមមាញឹកក្នុងការរៀបចំផ្លែឈើដាក់លក់លើកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ ដើម្បីទាក់ទាញអ្នកទិញផងដែរ។ អ្នកស្រីប្រាប់ថា ផ្លែគុយ និងផ្លែសិរមាន់ ជាផ្លែឈើព្រៃប្រចាំតូបនារដូវនេះ ហើយអតិថិជនចូលចិត្តទិញពិសាណាស់ ពិសេសអ្នកទេសចរមកពីចម្ងាយ។
ដ្បិតជាអ្នកលក់បន្ត តែអ្នកស្រី ចំប៉ី បានដឹងតាមអ្នកភូមិមកថា តំបន់ដែលសម្បូរផ្លែឈើព្រៃជាងគេនៅតំបន់អង្គរ ដូចជាផ្លែគុយ គឺមានដុះច្រើននៅតំបន់ប្រាសាទព្រះខ័ន នាគព័ន្ធ និងទំនប់បារាំង ជាដើម ដែលអនុផលទាំងនោះ ជួយរកចំណូលមួយផ្នែកដល់ពលរដ្ឋនៅតំបន់ជុំវិញ៕




អត្ថបទ៖ គឿនវេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


