ព័ត៌មានជាតិ
បុរសម្នាក់ដើររអិលជើងធ្លាក់ចូលក្នុងអាងក្រពើ ត្រូវក្រពើខាំជាច្រើនកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់
បុរសម្នាក់ដែលជាម្ចាស់អាងក្រពើ បានដើរទៅបត់ជើងតូច ក៏ស្រាប់តែរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំ និងបោកបណ្តាលឲ្យយរងរបួសជាច្រើនកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១ និង ០០នាទី យប់រំលង អាធ្រាត្រថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
អភិបាលស្រុកពួកលោក ស៊ិន ចាន់ថុល បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២២នេះថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំ និងបោក បណ្ដាលរងរបួសជាច្រើនកន្លែង។ ក្រោយកើតហេតុភ្លាមៗ បុរសរូបនេះ ត្រូវបានក្រុមគ្រួសារដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក៏ប៉ុន្តែដោយសារសភាពធ្ងន់ពេក ក៏ត្រូវបានគ្រួសារដឹកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញវិញ។
លោកបានបន្ថែមថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពាក់ព័ន្ធនឹងបញ្ហានេះមក កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចសួរនាំក្រុមគ្រួសារជនរងគ្រោះ។ ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូ សុធា) ជាអ្នកមើលថែទាំ ការចិញ្ចឹមសត្វក្រពើ និងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើតែម្នាក់ឯង។ នៅល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារ បានជួបជុំគ្នាផឹកស្រាអស់ស្រាបៀរចំនួន ១ កេះ ហើយក៏បែកគ្នាទៅដេករៀងៗខ្លួន។
ចំណែកជនរងគ្រោះ បានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ ១ និង ០០នាទីរំលងយប់អាធ្រាត ក៏បានលឺសំឡេងជនរងគ្រោះស្រែកឲ្យជួយ ហើយលឺដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះ ក៏នាំគ្នាក្រោកទៅមើល នៅចំណុច រោងដេកលើទ្រុងក្រពើ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយនាំគ្នាយកឈើជួយវាយសង្គ្រោះ ដើម្បីយកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកអភិបាលស្រុកពួក បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ មន្ត្រីរបស់លោកបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ទ្រុងចិញ្ចើមសត្វក្រពើ មានច្រើនអាងជាប់គ្នាច្រើន។ ដោយឡែកទ្រុងជនរង គ្រោះ ធ្លាក់ចូល គឺទ្រុងទំហំ ១០ម៉ែត្រ × ១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ × ៨ម៉ែត្រ។ ក្នុងនោះ សត្វក្រពើ ប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល(ធំៗ)។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញ បានឲ្យដឹងថា ជនរងគ្រោះអាចក្រោកទៅនោម ហើយរអិលជើងធ្លាក់ចូលក្នុង អាងចិញ្ចឹមសត្វក្រពើ។ បច្ចុប្បន្នជនរងគ្រោះ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ៕
អត្ថបទ៖ កុសល





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


