ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មានកត្តាចំនួន ៦ ដែលធ្វើឲ្យពលរដ្ឋបានដើរលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
មានប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ នាព្រឹកទី ២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានកត្តាចំនួន ៦ ដែលធ្វើឲ្យប្រជាពលរដ្ឋ បានដើរលេងសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន៖ ទី១, កត្តាសុខសន្តិភាព ដោយសម្តេចបានអះអាងថា ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីសិទ្ធិមនុស្ស និយាយពីប្រជាធិបតេយ្យ…។ បើនិយាយពីនៅថ្ងៃ ១៧ ខែមេសា កាលពី ៤៧ ឆ្នាំមុន ប្រជាជន សំរុកចេញពីទីក្រុង ហើយ ៤៨ឆ្នាំក្រោយ ប្រជាជនសំរុកចូលទីក្រុងភ្នំពេញវិញ ដោយសារតែគាត់វិលត្រឡប់ពីការដើរកំសាន្តសប្បាយ នៅតាមបណ្ដាខេត្តនានា។ ដូច្នេះទើបសម្ដេចអំពាវនាវឲ្យខិតខំថែរក្សាសន្តិភាពនេះ ឲ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។
ទី២, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដើម្បីងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។ ទី៣, មធ្យោបាយធ្វើដំណើរកាន់តែច្រើន ដែលប្រជាពលរដ្ឋខ្លះ មានឡាន មានម៉ូតូផ្ទាល់ខ្លួន ហើយក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល។
ទី៤, ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារ ធ្វើឲ្យប្រជាពលរដ្ឋអាក់ខាន ក្នុងការប្រកបមុខរបររកស៊ីខ្លះៗក៏ដោយ។ បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ប្រាក់ត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន តាមរយៈការដើរកំសាន្ត ហើយពួកគាត់ទិញសម្ភារៈប្រើប្រាស់ ទិញចំណីអាហារបរិភោគជាដើម។
ទី៥, ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ដែលហៅថា ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ទី៦, ភាពសំាសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនទៅលើបញ្ហាការចាក់វ៉ាក់សាំង៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


