ព័ត៌មានជាតិ
កម្ពុជាអាចនឹងចាយពេល ៧ ឆ្នាំ លើវិស័យទេសចរណ៍ ទម្រាំវិលទៅរកស្ថានភាពដូចដើមវិញ
នៅក្នុងបរិបទជំងឺកូវីដ១៩ វិស័យទេសចរណ៍គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងប្រទេសកម្ពុជា។ អត្រាប្រែប្រួលបានធ្លាក់ចុះយ៉ាងគំហុកបើប្រៀបធៀបមុនពេលសម័យកូវីដទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ខណៈសេវាកម្មជាច្រើនក៏បានបានបិទ្វារ។

លោក ឈុន មករា អគ្គលេខាធិការរង នៃគណៈកម្មការជាតិវាយតម្លៃទីក្រុងភ្នំពេញស្អាត នៃក្រសួងទេសចរណ៍ មានប្រសាសន៍នៅថ្ងៃសុក្រទី ២២ ខែមេសានេះថា កម្ពុជារំពឹងថា នឹងបានទេសចរណ៍ដូចដើមវិញគឺ ៧ លាននាក់ នៅឆ្នាំ ២០២៧ ដែលវិលទៅរកស្ថានភាពដើមវិញដូចឆ្នាំ ២០១៩ មុនពេលវិបត្តិកូវីដ ដោយសារតែសកលលោកទើបតែងើបចេញពីវិបត្តិកូវីដ១៩ ហើយបន្តមកដល់នូវសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែកទីផ្សារទេសចណ៍ពីអឺរ៉ុប និងអាមេរិកមកកម្ពុជា។
នៅឆ្នាំ ២០១៩ មុនពេលមានវិបត្តិកូវីដ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៦ លាននាក់ (៦.៦០០ ០០០) ដែលរំពឹងថា នៅឆ្នាំបន្ទាប់នឹងកើនដល់ ៧ លាននាក់ ប៉ុន្តែដោយសារវិបត្តិកូវីដចូលមកដល់ ធ្វើឱ្យអត្រាភ្ញៀវទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុងមានការប្រែប្រួលធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ ដែលធ្វើឱ្យចំណូលជាតិធ្លាក់ចុះផងដែរ។

លោក ឈុន មករា បានឱ្យដឹងថា ចក្ខុវវិស័យ របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២២-២០៥៥ សម្រាប់ទេសចរណ៍អន្តរជាតិ កម្ពុជារំពឹងថា នឹងទទួលបានចន្លោះពី ៦០-៧០ ម៉ឺននាក់។
លោកថ្លែងថា “ជាពិសេសទីផ្សារដែលងាយស្រួលក្នុងការយក ដូចជាទីផ្សារអឺរ៉ុប និងអាមេរិកកើតមានសង្គ្រាមរឿងអ៊ុយក្រែន។ ដែលយើងរំពឹងថា ពីមុនអត់មានសង្គ្រាមយើងយកគាត់បាន ព្រោះប្រទេសទាំងអស់នោះគឺជាប្រទេស ដែលបើកមុនគេ ខណៈប្រទេសតំបន់អាស៊ាននៅជាប់លក្ខខណ្ឌតឹងរឹង”។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ បានត្រឹមតែ ៩ ម៉ឺន ៥ ពាន់នាក់ រយៈពេល ២ ខែ។ ទេសចរណ៍ផ្ទៃក្នុង ២ លាននាក់។
បច្ចុប្បន្នទីផ្សារទេសចរណ៍ដែលសំខាន់សម្រាប់កម្ពុជា មានវៀតណាម ថៃ ជារួមទីផ្សារក្នុងតំបន់អាស៊ាន។
លោក ឈុន មករាបានបញ្ជាក់ថា បញ្ហាប្រឈមមានចំនួ ៥ ទី១ បម្រែបម្រួលនិន្នាការនៃទេសចរណ៍នៅក្នុងតំបន់ ទី២ ការកង្វះខាតហិរញ្ញប្បទាននៃវិស័យទេសចរណ៍ ទី៣ ការធ្លាក់ចុះគុណភាពសេវា ទី៤ របប់នៃបច្ចេកវិទ្យា និងការប្រកួតប្រជែងរឿងតម្លៃ។

លោកថា ដើម្បីស្ដារវិស័យទេសចរណ៍ក្រសួងបានដាក់ចេញផែនទីចង្អុរផ្លូវ១ ផ្ដោតលើការស្ដារ ៣ ដំណាក់កាល គឺទី១ ជំនួយផ្នែកសេដ្ឋកិច្ច ចំពោះវិស័យឯក និងការងារ តាមរយៈគោលនយោបាយពន្ធ គោលនយោបាយអាញ្ញាប័ណ្ណផ្សេងៗ។ យុទ្ធសាស្ត្រទី ២ គឺការជំរុញការបើកឡើងវិញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក សម្រួលការចេញចូលប្រទេសកម្ពុជាឱ្យបានស្រួល។ ចុងក្រោយយន្តការ ការរៀបចំអភិបាលកិច្ចឡើងវិញ បង្កើតយន្តការគ្រប់គ្រង គុណភាពសេវាឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


