ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗ ក្លាហានជឿជាក់ថា ខ្លួនអាចធ្វើបាន។ ប៉ុន្តែយុវជនមិនទាន់បានប្រើប្រាស់ធនធានរបស់ខ្លួន ឲ្យអស់លទ្ធភាពនៅឡើយទេ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២។ នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យុវជនកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ត្រូវបានការពារដោយច្បាប់ជាតិ និងការពារក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខី ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា ប្រទេសកម្ពុជា រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងក្រសួងចំនួន ១៦ជាសមាជិក គឺជាឱកាសមួយសម្រាប់យុវជនកម្ពុជា ក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រគោលបំណងរបស់យុវជន ក្នុងការកែប្រែក្លាយគំនិតរបស់ខ្លួនឲ្យទៅជាការពិត ដោយបង្កើតចេញផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើតការងារ និងផ្ដល់ឱកាសកាន់តែច្រើនដល់យុវជន ដែលជាធនធានប្រកបដោយគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀត អំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមមាន៖ ច្បាប់ ស្ដីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់, ច្បាប់ ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល, ច្បាប់ ស្ដីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម, ច្បាប់ ស្ដីពី ម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ, ច្បាប់ ស្ដីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។
នៅក្នុងសារលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការយល់ដឹងរបស់យុវជនបន្ថែមទៀត ចំពោះច្បាប់កម្មសិទ្ធិបញ្ញា អាចគាំទ្រដល់មហិច្ឆតារបស់យុវជន ក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់តែប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


