Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​បុរីឈូកវ៉ា២​ មាន​ទឹកប្រើវិញ​ ក្រោយ​រដ្ឋាករទឹក​តភ្ជាប់​បំពង់ចែកចាយ​ទឹករួចរាល់

បានផុស

នៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ការងារជំនាញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ចប់នូវបេសកម្ម​ក្នុងការដាក់បំពង់​មេនាំទឹក​ស្អាត និងបានកាត់ភ្ជាប់ទៅបំពង់ចែកចាយ​ទឹកស្អាត​ក្នុងបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅសង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមការងារការបានបើកវ៉ានបញ្ចូលទឹក បញ្ជូន​ទៅជួយផ្គត់ផ្គង់តំបន់ខាងលើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា ស្របពេលជាមួយការ​បើកបញ្ចូល​ទឹកនេះ នឹងបណ្ដាលឱ្យមានភាពល្អកកករកើតឡើងនៅតាមផ្ទះ របស់អតិថិជនក្នុងបុរីឈូកវ៉ា២ អាស្រ័យហេតុនេះ សូមអតិថិជនបើកទឹកបង្ហូរចោល ១០ ទៅ ១៥ នាទី នោះទឹកនឹងត្រឡប់​មក​សភាពថ្លាឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម