ព័ត៌មានជាតិ
ខ្ខ្លីៗពីឈ្មោះសាកលវិទ្យាល័យសម្រាប់ប្អូនៗ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិជ្រើសរើសចូលរៀន
ក្រសួងអប់រំយុវជន និងកីឡាកាលពីថ្ងៃទី១៦ ខែធ្នូ បានប្រកាសឱ្យបេក្ខជនដាក់ពាក្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ទាំងអស់ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។ការសម្រេចបែបនេះ បន្ទាប់ទទួលយកអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបានលុបចោលការប្រឡងបាក់ឌុបនៅឆ្នាំនេះ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ១៩។ គណនីហ្វេសបុកមួយ ឈ្មោះ Roth Samnang បានបង្ហាញខ្លីខ្លី នូវគ្រឹះស្ថានឧត្ដមសិក្សា សម្រាប់ប្អូនៗប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជ្រើសរើសមានដូចខាងក្រោម៖
– បើចង់ខ្លាំងផ្នែកភាសាអង់គ្លេស ប្អូនៗប្រលងចូលរៀននៅ IFLចុះពិតជាមិនខកបំណងឡើយ
– បើចង់រៀនIT រឺចង់ក្លាយជាគ្រូផ្នែក អក្សរសាស្ត្រ គណិតវិទ្យា -ល- ប្អូនៗមិនគួររំលង សាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ

– បើចង់រៀនផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កុំភ្លេចត្រៀមខ្លួនប្រលងនៅ (DMC) កុំខាន
– បើចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល -ល- សាលាតិចណូ និងភូមិន្ទវិចិត្រសិល្បៈ មានជំនាញច្បាស់ជាងគេ
– បើចង់រៀនពេទ្យ ធ្វើជាទន្តបណ្ឌិត រឺឱសថការី គ្មានកន្លែងណាប្រសើរជាង សាលាវិទ្យាសាស្ត្រសុខាភិបាលទេ តែបើប្រលងចូលមិនជាប់ សាលាឯកជន សកលវិទ្យាល័យអន្តរជាតិ ក៏មិនអន់ប៉ុន្មានទេ

– បើចង់ច្បាស់ខាងច្បាប់ និងសេដ្ឋកិច្ច គឺភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនោះឯង ដែលគេស្គាល់ទូលំទូលាយ (តែបើចង់រៀនសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ក៏អាចរៀន នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចបានដែរ)
– បើចង់រៀនផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ អាចរៀននៅ IFL សាលាបញ្ញាសាស្ត្រ និងសកលវិទ្យាល័យកម្ពុជាបាន
– បើចង់ចូលជ្រៅខាង Account ទៅ CamEd ចុះ ក្នុងករណី បើភាសាអង់គ្លេសគ្រាន់បើ តែបើមិនសូវចេះអង់គ្លេសទេ វ៉ាន់ដាគណនេយ្យ អាចជួយដោះទាល់បាន
– បើចង់ចេះគ្រប់គ្រង ច្បាស់ជាត្រូវនឹកដល់ សកលវិទ្យាល័យជាតិគ្រប់គ្រង ជាក់ជាមិនខាន
– បើចង់រៀនដេគ័រ និងឌីហ្សាញ អាចសាកនៅ ស៊ីតិច Limkokwing និង Raffle ជាដើម
– បើចង់រៀនតាមបែបស្តង់ដារអន្តរជាតិ មានសកលវិទ្យាល័យអាមេរិកកាំង និងហ្សាម៉ាន់
– ក្រៅពីនោះក៏មានសាលារដ្ឋ និងឯកជនមួយចំនួនទៀត ក៏មានស្តង់ដារគ្រាន់បើដែរដូចជា៖ សាលាន័តុន-PPIU-មេគង្គ-UP-បៀលប្រាយ (ចម្រុះមុខវិជ្ជា), ប៊ែលធី-វេស្ទើន (ភាសាអង់គ្លេស), ព្រះកុសុមៈ-ពុទ្ធិសាស្រ្ត-ចេនឡា (ពេទ្យ&ឆ្មប), NPIC-NTTI-IIC (សាលាបច្ចេកទេស), ធនធានមនុស្ស-អាស៊ីអឺរ៉ុប-អង្គការអភិវឌ្ឍនិស្សិត (តម្លៃសិក្សាទាបជាងគេ) -ល-និង-ល-។
– នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ពីសាលាមួយចំនួន តាមដែលធ្លាប់ស្រាវជ្រាវប៉ុណ្ណោះ ហើយលទ្ធផលល្អរឺអត់ ក៏វាអាស្រ័យលើប្អូនៗដែរ៕
ប្រភព៖ Roth Samnang
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


