ព័ត៌មានជាតិ
បើគ្មានសន្តិភាព គឺមិនអាចប្រកបរបរចិញ្ចឹមជីវិតបានទេ សូមប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះលោកសូមអោយប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពអោយបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់ នោះគឺ នាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោកឃួង ស្រេង បែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិក បក្សរបស់ខ្លួនជាង៧០ភាគរយ នេះពិតជាបង្ហាញអោយឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចអោយមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែ មានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ ។ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះ លោកសូមឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពអោយបានដែលសម្តេចតេជោហ៊ុន សែនរកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយ ដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

លោកឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន សេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ។ លោកបន្តថា មានការលំបាកគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗ។ ដូច្នេះ សូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ