Connect with us

ព័ត៌មានជាតិ

ផ្ដើមពីការស្រលាញ់​យុវជន សុខ ម៉េឡុង បង្កើតសួន​កសិកម្មឡើង​ដាំដំណាំចម្រុះ

បានផុស

នៅ

សួនកសិកម្មមួយ​ដែលមានដំណាំដុះព្រោងព្រាត​គួរឲ្យចាប់អារម្មណ៍​ ដែលជាស្នាដៃ​របស់យុវជន​នៅខេត្តកណ្ដាល បានមកបង្កើតគំនិតធ្វើ ​កសិកម្មមានឈ្មោះថា​ សួនកសិកម្មឡាយហ្គ្រូ ដែល​ជាគំនិតផ្ដួចផ្ដើម​មួយគួរឲ្យកត់សម្គាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​”ខ្ញុំមិនចង់ទុក​ពេលវេលា​ឲ្យកន្លងហួសទៅមុខនោះទេ​ ក្នុងនាមខ្ញុំជាយុវជន​ខ្មែរម្នាក់ខ្ញុំត្រូវធ្វើអ្វីៗ​ឱ្យ​មាន​ការអភិរក្សខ្លួនឯង និងសង្គមផងដែរ”។ នេះជាសម្ដីដែលមានអត្ថន័យហូរ​ចេញពីក្រអូម​មាត់របស់លោក សុខ ម៉េឡុង ដែលមានអាយុ ៣២ឆ្នាំបានបង្កើតរបរកសិកម្ម នៅភូមិជ្រោយមេត្រី ស្រុកមុខកំពូល។

​សួនកសិកម្ម​ ឡាយហ្គ្រូ ដែលទើបតែកើតជិត១ឆ្នាំហើយ​ ដោយ​សារតែការចាប់អារម្មណ៍​ ទៅលើ​វិស័យ​កសិកម្មលោក សុខ ម៉េងឡុង ក៏បានឈប់ពីការងារក្រុមហ៊ុនមួយហើយបែរគំនិតទៅចិញ្ចឹម​កង្កែបនៅស្រុកកំណើតរបស់លោកវិញ។

លោកបន្តថា ដំបូងខ្ញុំធ្វើសួនកសិកម្មដំណាំគ្រប់ប្រភេទមួយ នៅបាក់ខែងឯណោះទេ នៅក្នុងឆ្នាំ ២០១៧ តែក្រោយមកខ្ញុំក៏ផ្លាស់ប្ដូរ មកធ្វើនៅ ភូមិជ្រោយមេត្រីវិញ ទើបតែបានជិត១ឆ្នាំប៉ុណ្ណោះ គឺធ្វើនៅឆ្នាំ ២០២២នេះ ដែលមានផ្ទៃដីទំហំជាង 60 A បណ្ដោយ ១២០ ម៉ែត្រ ទទឹង 50 ម៉ែត្រ គឺជួលដីគេទេ។

ពាក់ព័ន្ធការធ្វើសួនកសិកម្មនេះលោកមិនបានបញ្ជាក់ពីតម្លៃជួលដីគេនោះឡើយ លោកបែរ​សុំបង្ហាញ​ពីការធ្វើកសិកម្មដាំកូនឈើទៅវិញ។លោកបព្ជាក់ថាការដាំដើមឈើគឺដាំមាន៣ ប្រភេទ​មានដើមឈើហូបផ្លែ ឈើលម្អ និងឈើប្រណិត។

លោកបញ្ជាក់ថា ឈើ ប្រណិតវិញ គឺផ្តោតទៅលើប្រភេទឈើព្រៃ មានដូចជា ឈើប្រយូងហៃណាង ជាពូជឈើនាំចូលពីប្រទេសវៀតណាម តែឥឡូវនេះ គឺយើងបាននាំចូលពីប្រទេសចិនវិញម្តង ដោយ​មានដើមឈើប្រយូងខ្មែរ ធ្នុង នាងនួន និងបេងជាដើម។ ក្រៅពីនោះ ក៏មានថ្នាលបណ្តុះដំណាំផ្សេងៗ ទៀតរាប់លានដើមផងដែរ។គឺសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។

ឯតម្លៃវិញក្នុង១ដើម គឺចាប់ពី ១ដុល្លារ ទៅ ៣០ ដុល្លារ ៤០ ដុល្លារ តាមប្រភេទពូជ ដំណាំ ដែលមានលក់ដុំ និងលក់រាយ។ លោកបញ្ជាក់ទៀតថាសួនកសិកម្មនេះ យើងគ្រាន់តែជួលអ្នកភូមិជិតៗនេះ មកជម្រះស្មៅតែប៉ុណ្ណោះ។ក្រៅពីនោះមានបុគ្គលិក២.៣នាក់មើលថែរសួនដំណាំ។

ដោយការស្រលាញ់របរ កសិកម្មទោះបីមិនទាន់មានចំណូលក្តីតែសម្រាប់ប្អូនប្រុស សុខ លីហួរ ដែលមក ពីស្អាងបានបញ្ជាក់ថាខ្ញុំក៏ស្រឡាញ់របស់កសិកម្មនេះដែរ ខ្ញុំជួយបងប្រុស សុខ ម៉េងឡុង​តាំងពីនៅបាក់ខែង រហូតមកដល់ ភូមិជ្រោយមេត្រី ខ្ញុំជាអ្នកថែរក្សាសួននិងដឹកជញ្ជូន រុក្ខជាតិ និងដំណាំ ផ្សេងៗដូចជាកូនឈើ គ្រប់ប្រភេទ ខ្ញុំស្ម័គ្រចិត្តជួយបង​ប្រុសដោយ​ស្មោះទម្រាំ​គាត់បានរឹងប៉ឹងមុខជំនួញនេះ។

ដោយឡែក ប្អូនប្រុស សុផា និត វិញក៏មិនខុសគ្នាប៉ុន្មានដែរ គឺ ប្អូនប្រុស បាននិយាយថា​ខ្ញុំពេញចិត្ត​នឹងការធ្វើកសិកម្មនេះណាស់ ខ្ញុំមកពីខេត្តព្រៃវែងខ្ញុំក៏ធ្លាប់ធ្វើរបរកសិកម្មនៅឯស្រុកកំណើតដែរ តែពេលនេះ ខ្ញុំ ត្រូវចុះមកភ្នំពេញដើម្បី រកការងារធ្វើ ហើយក៏ខ្ញុំចាប់អារម្មណ៍​ជាមួយដំណាំកសិកម្ម​របស់ បងប្រុស សុខម៉េងឡុង ខ្ញុំក៏សុំគាត់ចូលធ្វើការជាមួយ តាំងពីនៅបាក់ខែងរហូតមកដល់ ភូមិ ជ្រោយមេត្រីនេះដោយសារឃើញគាត់ជាយុវជនខ្មែរម្នាក់ ដែលស្រឡាញ់និងការធ្វើកសិកម្ម ដោយ​ឡែកមុខរបរនេះសំខាន់ណាស់ខ្ញុំមកធ្វើការនៅទីនេះយើងក៏ចង់រៀនសូត្រយកបទពិសោធន៍ពីគាត់ដើម្បីទៅអនុវត្តន៍ក្រោយថ្ងៃណាមួយខ្ញុំបង្កើតជំនួញដោយខ្លួនឯងដែរ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម