ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នាល្ងាចនេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយ បន្ទាប់ពីចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ហើយបើតាមគម្រោង សម្ដេច នឹងមកដល់នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែឧសភានេះ។

មុនចាកចេញពីទីក្រុងវ៉ាស៊ីនតោន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារទៅកាន់ប្រជាពលរដ្ឋដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលអញ្ជើញមកជួបសំណេះសំណាលជាមួយ សម្ដេច ផងដែរ ដោយ សម្ដេច បានសរសើរពួកគាត់ដែលមិនតបតចំពោះក្រុមប្រឆាំងជ្រុលនិយមដែលតែងតែបង្កហេតុ ហើយបើទោះបីជាមានឧប្បត្តិហេតុកើតឡើងក៏ដោយ ពួកគាត់បានរក្សាភាពស្ងៀមស្ងាត់ រក្សាភាពអត់ធ្មត់ តាមការអំពាវនាវរបស់សម្ដេច។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់តទៅទៀត ជាមួយនឹងសកម្មភាពញុះញង់ ដែលជាឥរិយាបថជ្រុលនិយមរបស់ក្រុមប្រឆាំង ដែលបង្ហាញនូវអំពើហិង្សាជ្រុលនិយមទាំងនោះ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


