Connect with us

ព័ត៌មានជាតិ

ប្រែ​ពី​ស្តង់ដារ​អន្តរជាតិ មក​ធ្វើជា​ស្តង់ដារ​ជាតិ​ជា​មូលដ្ឋាន​​សំខាន់ សម្រាប់​ការងារ​ធ្វើ​អធិការកិច្ច និង​ឧត្តមភាព​ប្រកួតប្រជែង

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បាន​ថ្លែង​ថា ចំពោះ​សមិទ្ធផល​សម្រេច​ក្នុង​ឆ្នាំកន្លងមក​ គឺ​ពិតជា​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​ទាំងអស់គ្នា និង​ស្នើ​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឲ្យ​បាន​ច្រើន​ថែមទៀត​នូវ​ស្តង់ដារ​អន្តរជាតិ មក​ធ្វើជា​ស្តង់ដារ​ជាតិ ពីព្រោះ ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការងារ​ធ្វើ​អធិការកិច្ច ជំរុញ​ឲ្យ​ទទួល​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ព្រមទាំង​ងាយស្រួល ក្នុង​ការ​ធ្វើពាណិជ្ជកម្ម​ក្នុង​តំបន់​និង​អន្តរជាតិ និង​ជំរុញ​ការនាំចេញ​ផលិតផល ​ដែល​មាន​ស្តង់ដារ​ទទួលស្គាល់​ជា​អន្តរជាតិ។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ​បាន​ថ្លែង​បែបនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ តាម​ប្រព័ន្ធ Video Conference (Zoom)​ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ជា​លេខាធិ​ការដ្ឋា​ន​របស់​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​តាម​ស្តង់ដារ​ជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​លើក ទី​២៣ កាលពី​ម្សិលមិញ​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ​នា​ឱកាស​នោះ​ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ទៅលើ ទី​១​ស្តង់ដារ​អន្តរជាតិ ISO ផ្នែក​សារធាតុ​និង​ផលិតផល​គីមី​ចំនួន ០៤ ស្តង់ដារ សម្រាប់​“​សុវត្ថិភាព​ប្រដាប់​ក្មេង​លេង​” ដែល​ជា​ស្តង់ដារ​អនុវត្ត ដើម្បី​ការពារ​សុខុមាលភាព​និង​សុវត្ថិភាព​ក្មេង ជាពិសេស​ក្មេង​ដែល​មាន​អាយុ​ក្រោម ១៤ ឆ្នាំ អំពី​ហា​នី​ភ័យ​ដែល​កើត​ចេញ​ពី​ប្រដាប់​ក្មេង​លេង​មិន​មាន​រចនាបថ​សមស្រប​ផលិត​ចេញពី​វត្ថុធាតុដើម ជាពិសេស​សារធាតុ​គីមី​ ដែល​ហាមឃាត់​ងាយ​ឆេះ និង​ការប្រើប្រាស់​ខុស​លក្ខខ័ណ្ឌ​និង​គោលដៅ​។ ទី​២​ស្តង់ដារ​ភេសជ្ជៈ​ទឹកក្រូច​កាបូ​ណាត និង​ស្តង់ដារ​កែសម្រួល​សម្រាប់​ទឹក​ពិសា​ដប CS 009:2005 ។ ស្តង់ដារ​នេះ ផ្តល់​ជា​មូលដ្ឋាន​ដល់ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ផលិត​ក្នុង​ការ​បង្កើន​គុណភាព និង​សុវត្ថិភាព​ភេសជ្ជៈ​ស្របតាម​តម្រូវការ​របស់​ស្តង់ដារ ដើម្បី​លុបបំបាត់​ផលិតផល​ក្លែងបន្លំ និង​ការពារ​អ្នកប្រើប្រាស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ហា​នី​ភ័យ​ផ្នែក​សុខុមាលភាព​សាធារណៈ​។ ទី​៣ ស្តង់ដារ​អាស៊ាន​ផ្នែក​បន្លែ​និង​ផ្លែឈើ​ចំនួន ០៣ ស្តង់ដារ សម្រាប់​ផ្លែ​ខ្នុរ ផ្លែ​ល្ពៅ និង ផ្លែ ត្រប់ ដែល​ស្តង់ដារ​នេះ​ ផ្តោត​ជា​សំខាន់​លើ​ការ​តម្រូវ សម្រាប់​ទំហំ គុណភាព សុវត្ថិភាព អនាម័យ ការប្រើប្រាស់​ជី​និង​ថ្នាំ​កសិកម្ម សារធាតុ​បង្ការ ការ​វេច​ខ្ចប់ ការដាក់​ម៉ាក និង​ស្លាក​សញ្ញា សម្រាប់​បន្លែ និង​ផ្លែឈើ ក្នុង​ទិសដៅ​ការពារ សុវត្ថិ ភាព អ្នកប្រើប្រាស់ កាត់បន្ថយ​នូវ ហា​នី ភ័យ កើតចេញពី​បន្លែ និង​ផ្លែឈើ​ដែល​គ្មាន​គុណភាព​និង​សុវត្ថិភាព បង្កើន​ផលិតផល​កសិកម្ម។ ទី​៤ ស្តង់ដារ​អន្តរជាតិ ISO ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​ចំនួន ០៤ ស្តង់ដារ ទៀត​ដូចខាងក្រោម៖

ISO 31000:2018 ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​-​គោល​ការណែនាំ ដែល​ស្តង់ដារ​នេះ​ផ្តល់​នូវ​គោលការណ៍​ណែនាំ ក្របខ័ណ្ឌ​ការងារ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ហា​និ​ភ័យ​ ដែល​កើតមានឡើង​នៅ​ក្នុង​ក្រុមហ៊ុន​/​អង្គភាព ដោយសារ​កត្តា​ផ្ទៃក្នុង​និង​មកពី​ខាងក្រៅ​។​ ISO 45001:2018 ស្តីពី​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​-​តម្រូវការ​ជាមួយ​ការណែនាំ​ សម្រាប់​ការប្រើប្រាស់ ដែល​កំណត់​តម្រូវការ​និង​គោលការណ៍​ណែនាំ​ដល់​ក្រុមហ៊ុន​/​អង្គភាព ក្នុង​ការធានា​សុវត្ថិភាព​ និង​សុខភាព​ដល់​កម្មករ​និយោជិត​ នៅ​កន្លែង​បំពេញ ការងារ និង​បង្ការ ការកើត ឡើង​នូវ​គ្រោះថ្នាក់​ការងារ​។​ISO/IEC 17011:2017 ការវាយតម្លៃ​ភាព​អនុលោម​-​តម្រូវការ​សម្រាប់ អង្គភាព វាយតម្លៃ​ទទួលស្គាល់ គឺជា​ស្តង់ដារ ដែល​ផ្តល់​តម្រូវការ​នានា​ជា​មូលដ្ឋាន​ដល់​អង្គភាព​វាយតម្លៃ​ទទួលស្គាល់ ដើម្បី​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព​អង្គភាព​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​និង​ប្រព័ន្ធ អង្គភាព​អធិការកិច្ច មន្ទីរ​ពិសោធន៍ អង្គភាព​ផ្តល់​សេវា​ព្យាសកម្ម (​មាត្រា​សាស្ត្រ​) ។​ល​។ ISO/IEC/TR 17028:2017 គឺជា​ស្តង់ដារ​ដែល​ផ្តល់នូវ គោលការណ៍​ណែនាំ​និង​គំរូ​នានា សម្រាប់​ការរៀបចំ scheme ផ្នែក​សេវាកម្ម ដើម្បី​អាច​ចេញ​វិញ្ញាបនបត្រ បញ្ជាក់​សេវាកម្ម​អនុលោម​តាម​តម្រូវការ របស់​ស្តង់ដារ ISO/IEC 17065:2012 ការវាយតម្លៃ​ភាព​អនុលោម – ការ​តម្រូវ​សម្រាប់​អង្គភាព​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល ដំណើរការ និង​សេវាកម្ម​។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បន្ថែម​ថា ស្តង់ដារ​អន្តរជាតិ ISO/IEC សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ចំនួន ០៣ គឺជា​ស្តង់ដារ​ដែល​ផ្តោត​អំពី​ទិដ្ឋភាព​ទូទៅ​និង​និយមន័យ​ប្រើប្រាស់ ក្នុង​ប្រព័ន្ធ គ្រប់គ្រង សន្តិសុខ​ព័ត៌មាន ការកំណត់​តម្រូវការ​សម្រាប់​ការ​ចេញ​វិញ្ញាបនបត្រ​ប្រព័ន្ធ​គ្រប់គ្រង សន្តិសុខ ព័ត៌មាន និង​ការណែនាំ​នានា​សម្រាប់​ការ​ត្រួតពិនិត្យ​សន្តិសុខ​ព័ត៌មាន​។ ស្តង់ដារ​នេះ​ត្រូវ​បាន​ជ្រើសរើស​ឡើង​សម្រាប់​ការ​អនុម័ត​ទទួលយក​ជា​ស្តង់ដារ​ជាតិ ផ្អែក​តាម​ការ​ជ្រើសរើស​របស់​ក្រុមការងារ​អាស៊ាន​សម្រាប់​ការ​ធ្វើ​ឲ្យ​ចុះសម្រុង​គ្នា​ក្នុង​តំបន់ និង​ផ្អែក​តាម​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ក្រោម​ប្រធានបទ “​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅកាន់​ឧស្សាហកម្ម 4.0” ដែល​បាន​បញ្ជាក់​ថា ស្របតាម​ភាព​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ការ​កសាង​និង​អនុវត្ត​នូវ​គោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និង​ស្តង់ដារ​ពាក់ព័ន្ធ ដូចជា​សុវត្ថិភាព​ឌីជីថល គឺជា​កត្តាចាំបាច់ ​ក្នុង​ការកសាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​

​ទន្ទឹមនិង​នេះ​ដែរ ​ស្តង់ដារ​អន្តរជាតិ IEC សម្រាប់​បរិក្ខារ​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅឋាន ចំនួន ០៤​ស្តង់ដារ មក​ធ្វើជា​ស្តង់ដារ ជាតិ​របស់​កម្ពុជា ដើម្បីផ្តល់​ភាពងាយស្រួល​ដល់​អង្គភាព​ត្រួតពិនិត្យ​ទាំងអស់​វាយតម្លៃ និង​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព បរិក្ខារ​ខាងលើ ក្នុង​ទិសដៅ​ការពារ​អ្នកប្រើប្រាស់ ហា​និ​ភ័យ និង​បរិស្ថាន​ដែល​បង្ក​ដោយ​បរិក្ខារ​ទាំងនោះ​។ ដោយឡែក​ ទាក់ទងការពិនិត្យ និង​អនុម័ត​លើ​បទប្បញ្ញត្តិ​បច្ចេកទេស​អគ្គិសនី សម្រាប់រៀបចំ​បណ្តាញ និង​សុវត្ថិភាព​អគ្គិសនី​ក្នុង​អគារ និង​លំនៅឋាន​នៅ​កម្ពុជា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្រេច​មិនទាន់​អនុម័ត​នា​ពេលនេះ​ទេ ដោយសារ​ការ​ជាន់​ភារ​កិច្ច​ការងារ​គ្នា រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​ពិភាក្សា​ឲ្យ​ជ្រះ​ស្រលះ​ជាមុនសិន​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម