ព័ត៌មានជាតិ
មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់កម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់
ភ្នំពេញ ៖ ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ ជាមួយការងារដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអោយ កាន់តែល្អប្រសើរ។

នេះជាប្រសាសន៍ណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ខណ្ឌនិងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។
ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឲ្យឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឲ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីធនធានមនុស្សនៃសាលារាជធានីភ្នំពេញទាំងអស់ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាអោយការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អនិងត្រូវតែមានតម្លាភាព។ លោកក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃឈប់សម្រាកឡើយ ។ មន្ត្រីយើងដែលបាននិងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ ការងារ យើងនឹងចេះអស់មួយជីវិត។

គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង តែងតាំងឲ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។ ៣ លោក ឡុង តារា អោយកាន់ មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។ ៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស។ ៥កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់ មុខតំណែងជាអនុប្រធានការិយាល័យកសាងសមត្ថភាពនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។

លោក ហ៊ីម លីម៉េង បានធ្វើការប្តេជ្ញាចិត្តថា នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបម្រើ ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី។ លោកសូមប្តេជ្ញាចិត្តថា នឹង គ្រប់គ្រងធនធានមនុស្សអោយកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារអោយកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ននិងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុត៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់