Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៥

បានផុស

នៅ

(ស្វាយរៀង): រដ្ឋបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៥ (ដូសជម្រុញ) ជូនដល់មន្ត្រីរាជការជួរមុខ នៅព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត ម៉ែន វិបុល មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ដោយបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជម្រុញ ជូនដល់មន្ត្រីរាជការជួមុខ  ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញ​ក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្តថា  ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅកម្ពុជា មិនមានអ្នកឆ្លង ក៏មិនត្រូវធ្វេសប្រហែស​នោះឡើយ  ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច  ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំង​ឱ្យបានគ្រប់គ្រាន់តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ ។ 

ទន្ទឹមនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់  ដែលមិនទាន់បាន​ចាក់វ៉ាក់សាំងដូស​ជម្រុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្តបានកំណត់ នាពេលកន្លងមក ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម