Connect with us

ព័ត៌មានជាតិ

គម្រោងជំនួយកសិកម្មរដ្ឋចិននៅកម្ពុជាត្រូវរាំងស្ទះដោយសារមន្ត្រីខិលខូច

បានផុស

នៅ

លោក LAN GUANG YUAN នាយកក្រុមហ៊ុន CCWOWEL ដែលជាក្រុមហ៊ុនអនុវត្តគម្រោង ជំនួយកសិកម្មរបស់រដ្ឋាភិបាលចិន នៅប្រទេសកម្ពុជា បានរាំងស្ទះមិនអាចដំណើរការបាននៅលើផ្ទៃដីជាង៦០០ហិចតា នៅក្នុងខេត្តកំពង់ស្ពឺ ដោយសារការរំខានយាយីគៀបសង្កត់យកផលប្រយោជផ្ទាល់ខ្លួនពីមន្ត្រីមន្ទីរកសិកម្មខេត្ត និងរដ្ឋបាលព្រៃឈើ ។

ការលើកឡើងរបស់ក្រុមហ៊ុនកសិកម្មរដ្ឋចិនមួយនេះ បន្ទាប់ពីមានមន្ត្ថ្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងរដ្ឋបាលព្រៃឈើបានចុះទៅចាប់យកកូនចេកពូជជាច្រើនដែលក្រុមហ៊ុនប្រមូលទិញពីកសិករខ្មែរដើម្បីដាំដុះក្នុងរដូវភ្លៀងធ្លាក់ យកទៅទុកចោលធ្វើអោយខូចខាតទាំងពូជចេក និងមធ្យោបាយដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ នៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក LAN GUANG YUAN បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា (ខេត្តកំពង់ស្ពឺ) តាំងពីឆ្នាំ២០១២ មកម្ល៉េះ ដោយបានសហការជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងគម្រោង​បណ្តុះបណ្តាលជំនាញកសិកម្មជូនកសិករ ក្នុងនោះខេត្តកំពង់ស្ពឺ ដោយក្រុមហ៊ុនបានដាក់ទុនវិនិយោគ ទិញដីពីប្រជាពលរដ្ឋដើម្បីធ្វើការដាំដុះដំណាំកសិកម្ម លើផ្ទៃដីប្រមាណជាង ៦០០ហិកតា។

លោកនាយកក្រុមហ៊ុនបានបន្តថា អំឡុងឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើការភ្ជួរសំអាតដី ស្រាប់តែលេចវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្ម និងលោក ផល មុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះមកទារលុយម្តង ជាពីរដង ពីក្រុមហ៊ុនដែលសរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ដោយលោកទាំង២នាក់នេះប្រាប់ថា លុយទាំងអស់នេះ យកទៅឱ្យថ្នាក់លើ រួមទាំងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ផងដែរ។

ក្រោយមកលោក យឹម ណន និងបក្សពួក ចេះតែរករឿងមិនឈប់ឈរទៀត ជាមួយក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្ត ដាក់ពាក្យបណ្តឹង ដើម្បីឱ្យច្បាប់ជួយចាត់វិធានការតែម្តង។ ក្រោយពេលដែលក្រុមហ៊ុន ដាក់ពាក្យបណ្តឹង ខាងមន្ទីរកសិកម្ម បានតម្រូវឱ្យក្រុមហ៊ុន ដាក់ពាក្យស្នើសុំឈួសឆាយ ប៉ុន្តែនៅពេលដែលពាក្យស្នើសុំឈួសឆាយចូលដល់មន្ទីរ លោក ឈៀង តុលា បានចេញលិខិតមួយលេខ ២៩៧ ក.ស.រ.ន.ក.ស្ព. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ គឺមិនអនុញ្ញាតឱ្យក្រុមហ៊ុនឈួសឆាយឡើយ ដោយសំអាងថា ក្រុមហ៊ុនឈួសឆាយ លើដីគម្របព្រៃរបស់រដ្ឋ។

លោកឆ្ងល់ថា ហេតុអ្វីដីដែលក្រុមហ៊ុនទិញ គឺទិញពីប្រជាពលរដ្ឋ ដែលមានការទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ស្រុក? ចុះហេតុអ្វីបានជាចោទក្រុមហ៊ុនថា ជាក្រុមហ៊ុនចោរ ហើយចង់ចាប់នាយកក្រុមហ៊ុនដាក់គុកទៀត? ចុះបើដឹងថា ក្រុមហ៊ុនទិញដីពីប្រជាពលរដ្ឋហើយ តើលោក យឹម ណន និងលោក ផល មុន្នី មកកៀបយកលុយពីក្រុមហ៊ុនថា យកទៅឱ្យប្រធានមន្ទីរកសិកម្ម និងថ្នាក់លើនោះជាអ្វីដែរ?

លោក LAN GUANG YUAN បន្តថា នៅពេលដែលក្រុមហ៊ុនប្តឹង ខាងអស់លោកហ្នឹង មន្ទីរបែរជានិយាយសម្របសម្រួល សុំឱ្យក្រុមហ៊ុនដកពាក្យបណ្តឹង នៅពេលក្រុមហ៊ុនមិនព្រមដក អស់លោកនៅតែចងចិត្ត តាមយារយីក្រុមហ៊ុនមិនចេះចប់ ជាក់ស្តែងសូម្បីតែក្រុមហ៊ុនដាំចេកក្នុងដីដែលមិនជាប់ក្នុងគម្របព្រៃឈើ ក៏គេបានបញ្ជាកម្លាំងឱ្យមកចាប់គោយន្តដឹកដើមចេក យកទៅទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ សំរោងទងដែរ ។ ការធ្វើបែបនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថាលោក ឈៀង តុលា បានចងគំនុំជាមួយក្រុមហ៊ុនយ៉ាងពិតប្រាកដ ។

លោកបន្តទៀតថា ក្នុងនាមលោកជាអ្នកវិនិយោគម្នាក់ ពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធ និងមន្ទីរកសិកម្មទាំងនេះយ៉ាងខ្លាំង លោកឆ្ងល់ថា ហេតុអ្វីដីដែលនៅជាប់លោក ជាដីស្ថិតក្នុងគំរបព្រៃឈើ ដែលពេលគេឈូសឆាយ ហើយដាំដំណាំ ដូចជា ដូង និងស្វាយជាដើម។ល។ ហេតុអ្វីអស់លោក មិនហាមឃាត់គេផង រឿងអីមកហាមឃាត់ តែខាងក្រុមហ៊ុនចិនទៅវិញ ? ក្នុងនាមក្រុមហ៊ុនអនុវត្តគំរោងស្ដាវិស័យកសិកម្មចិននៅកម្ពុជា មានចម្ងល់ចំពោះលោកប្រធានមន្ទីរ កសិកម្មខេត្តកំពង់ស្ពឺ ឈៀង តុលា ដែលបានហាមឃាត់មិនអោយក្រុមហ៊ុនដាំដុះ ចុះហេតុអីដីនៅជាប់ និងជុំវិញដីក្រុមហ៊ុន គេអាចឈូសឆាយ និងដាំដំណាំកសិកម្ម ព្រោងព្រាតដូចជាដូង ស្វាយជាដើមបាន ? ហេតុអ្វីលោកប្រធានមន្ទីរកសិកម្មខេត្ត មិនហាមឃាត់គេផង? រឿងអីមកហាមឃាត់តែក្រុមហ៊ុនដែលមានច្បាប់អនុញាតទៅវិញ ?

លោក LAN GUANG YUAN សូមសំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាជួយអន្តរាគមន៍ ឱ្យក្រុមហ៊ុនរបស់លោក ដែលបានចុះបញ្ជីស្របច្បាប់ បានទទួលនូវភាពយុត្តិធម៌ និងស្នើសុំឱ្យប្រព័ន្ធច្បាប់ ចាត់វិធានការ ចំពោះមន្ត្រីខិលខូចទាំងអស់នេះ ទុកជាគំរូ ដើម្បីឱ្យក្រុមហ៊ុនវិនិយោគរបស់ចិនដទៃទៀត មានភាពកក់ក្តៅ កុំឱ្យជួបប្រទះបញ្ហា ដូចក្រុមហ៊ុនកសិកម្មនេះទៀត ។

ខាងលើនេះជាការលើកឡើងរបស់លោកនាយកក្រុមហ៊ុន CCWOWEL អនុវត្តគំរោងជំនួយវិស័យកសិកម្មរដ្ឋចិននៅកម្ពុជា ពាក់ព័ន្ធនិងការរាំងស្ទះសកម្មភាពលើផ្ទៃដីជាង៦០០ហិចតានៅខេត្តកំពង់ស្ពឺ ដែលបានចោទប្រកាន់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺរុក្ខាប្រម៉ាញ់និងនេសាទ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម