ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចង់ធ្វើការដោយផ្ទាល់ជាមួយដៃគូបរទេស ដោយមិនចង់ធ្វើការតាមបណ្ដាញសារព័ត៌មានទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ គឺនៅក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំចង់ធ្វើការជាមួយគ្នា ដោយមិនចង់ធ្វើការតាមសារព័ត៌មានទេ។ អ្វីដែលខ្ញុំគួរខ្លាចជាមួយដៃគូបរទេស គឺខ្ញុំខ្លាចគេធ្វើការតាមរបៀបធ្វើការ តាមសារព័ត៌មាន»។
សម្តេចតេជោអះអាងថា សម្តេចកំពុងត្រៀមសួរជាមួយមនុស្សម្នាក់ ដែលនឹងជួបសម្តេចនៅខែកក្កដា ខាងមុខ ដែលនិយាយថា អំឡុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កម្ពុជាបានចាប់មនុស្សប្រមាណ ៧០០នាក់។ សម្តេចតេជោ នឹងសួរបុគ្គលរូបនោះថា អ្នកឯងបានព័ត៌មានពីណា? ព្រោះនៅពេលជួបគ្នាតាមវីដេអូ Conference ម្នាក់នោះបាននិយាយម្ដងហើយ។ ប៉ុន្តែសម្តេច បានកែតម្រូវ ស្រាប់តែនៅហ្សឺណែវ បែរជានិយាយទៀត។

សម្តេចតេជោ ហ៊ុន សែន អះអាងថា «បើអ្នកឯងនិយាយថា ខ្ញុំទទួលបានតាមសារព័ត៌មាន ខ្ញុំនឹងចង្អុលមុខអ្នកឯងថា អ្នកឯងមិនទាន់ចេះធ្វើការ។ មានមនុស្ស ៧០០នាក់មកពីណា ដែលត្រូវចាប់ខ្លួន ទាក់ទងច្បាប់ ស្តីពី កូវីដរបស់កម្ពុជា។ ម្នាក់ៗ គិតតែនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ធ្វើការជាមួយគ្នា អាចសួរគ្នាបាន ហេតុអ្វីបានជាយកតាមព័ត៌មាន? អាធុនហ្នឹង ខ្ញុំអត់លេងចូលជាមួយទេ អញ្ចឹងបានខ្ញុំអត់រណបទេ ប្រាប់ឲ្យហើយៗ ការទូតត្រូវតែស្មើភាពគ្នា និយាយគ្នាឲ្យច្បាស់ ពីព្រោះនេះជារដ្ឋអធិបតេយ្យភាព ដែលមានការទទួលខុសត្រូវ។ ឥឡូវអ្នកនិយាយ ប្រជាជនរាប់លាននាក់ចាំតែបះបោរ បោកកងទ័ពរាប់ម៉ឺននាក់រង់ចាំតែបះបោរ ហើយឥឡូវបះពីអង្កាល់ៗ គេនៅឯនេះ គេរក្សាសន្តិភាពរបស់គេ។ តម្លៃនៃសន្តិភាពនេះ វាផ្ដល់ឲ្យយើងគ្រប់យ៉ាង របររកស៊ី រៀនសូត្រ ការបោះឆ្នោតឆ្នោត យើងធ្វើបាន ខ្ញុំចេះតែឆ្ងល់»៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


