ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការដោយគ្មានការលើកលែង ចំពោះអ្នកជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
អភិបាលខេត្តព្រះសីហនុ បានប្រកាសចាត់វិធានការដោយគ្មានការលើកលែង ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រើប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហើយត្រូវស្រាវជ្រាវឲ្យដល់ឫសគល់ ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។

ការប្រកាសរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោក គួច ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដោយផ្អែកតាមសភាពការណ៍ក្រោយការបោះឆ្នោត មានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួសស្នាមក្នុងពេលកំពុងប្រតិបត្តិការបង្រ្កាប។ លោកថា សភាពការណ៍មានការប្រែប្រួលបែបនេះ ហើយទើបតម្រូវឲ្យមានកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។

លោក គួច ចំរើន បានបញ្ជាក់ថា ការធ្វើចរាចរណ៍ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារការស្រាវជ្រាវរកប្រភពដើម ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា «យើងគ្មានការលើកលែងជាដាច់ខាត ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រើប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហើយត្រូវស្រាវជ្រាវឲ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់»។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងវិធានការចំនួន ៤ចំណុច ដូចខាងក្រោម៖
ទី១-គណៈបញ្ជាការក្រុងស្រុក ត្រូវរៀបចំគោលដៅបង្កើនត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ (មិនឲ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)។
២-ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្រុងព្រះសីហនុ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួនជៀសវាងគ្រោះថ្នាក់។
៣-ពង្រឹងការត្រួតពិនិត្យអាវុធ បើជួបករណីអាវុធដែលមិនមានលិខិតស្នាមគ្រប់គ្រាន់ តាមគោលការណ៍នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឲ្យបានច្បាស់លាស់។
៤-បន្តអនុវត្តចំពោះទីតាំងណា ដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចបង្រ្កាបបាន នៅទីតាំងនោះ គឺត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំងអស់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


