ព័ត៌មានជាតិ
លោក សោម សមស័ក្តិ បានអះអាងថា លោកជាជនរងគ្រោះ តែបែរជាស្ដ្រីម្នាក់ ចោទប្រកាន់លោកថា ប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ទៅវិញ
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២នេះ លោក សោ សមស័ក្កិ បានប្រាប់កម្ពុជាថ្មីយើង នៅជុំវិញរឿងរ៉ាវ ដែលស្ត្រីម្នាក់ បានធ្វើការបង្ហោះនៅតាមហ្វេសបុក ចោទប្រកាន់មកលើរូបលោកដែលជាជនរងគ្រោះ ប៉ុនប៉ងមនុស្សឃាទ ទៅវិញក្នុងហេតុការណ៍កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដែលមានមនុស្សមួយក្រុមមានគ្នាជាង១០នាក់ បានមកព្រួតគ្នាវាយដំមកលើរូបលោកនិងក្រុមការងារម្នាក់ទៀតយ៉ាងចាស់ដៃ ហើយរថយន្តរបស់លោកត្រូវបានគេគប់បំផ្លាញទាំងកំហឹងពីក្រុមមនុស្សមួយក្រុមនោះ (នេះបើតាមសម្ដីរបស់ លោកសោម សមស័ក្តិ)។
ជនរងគ្រោះបានបន្តទៀតថា លោកជាជនរងគ្រោះ តែបែរជាស្ដ្រីម្នាក់ ចោទប្រកាន់លោកថា បទជេរប្រមាថជាសាធារណៈ បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ទៅវិញ។

លោកបានបន្តឲ្យដឹងថា ឃើញយ៉ាងដូច្នេះ បងប្អូនដែលបានទទួលទានអាហារពេលល្ងាចជាមួយលោកបានឲ្យលោកប្រញាប់ចាកចេញពីកន្លែងកើតហេតុ។ ក្នុងហេតុការណ៍នោះ បើលោកមិនគេចខ្លួននោះទេ លោកនិងត្រូវរងគ្រោះយ៉ាងដំណំ ហើយអាចនឹងត្រូវបាត់បង់អាយុជីវិត (វត្ថុតាង អត្តសញ្ញាណ រូបភាព សកម្មភាពជនល្មើស និងសាក្សីមានទាំងអស់)។
លោក សោម សមស័ក្តិ បានអរគុណ ដល់ប្អូនប្រុស រដ្ឋ ពុទ្ឋិសិទ្ឋ ជាកីឡាករវាយសីនៅក្លិប SBC និងប្អូនប្រុស យាន នឹងឡុង ហើយជាពិសេសមេផ្ទះក្រុមហ៊ុនមេត្រី ដែលបានជួយបញ្ចៀសរូបលោក ពីក្រុមដៃដល់ឲ្យបានចូលរថយន្តជិះចេញទៅដោយសុវត្ថិភាព ។ ក្រោយមកលោកបានជិះរថយន្តត្រឡប់ទៅវិញ ដើម្បីទៅមើលក្រុមការងាររបស់លោកមួយចំនួន ដែលបានបាយជុំគ្នាពេលនោះ ខ្លាចមានហេតុការណ៍បន្ថែមទៀតនៅកន្លែងកើតហេតុ។ ពេលទៅដល់រថយន្តរបស់លោក
មិនទាន់បានចូលចតផង ចៃដន្យរថយន្តរបស់លោកក៏បានទៅប៉ះជាមួយម៉ូតូចតគ្មានមនុស្ស នៅចាំលើដងផ្លូវបាំងមុខផ្លូវចូលចំណតក្នុងទិសម៉ូតូចតខុសទិស (បទល្មើសចរាចរណ៍សោះ)។
តែចុងក្រោយបងស្រីមិនស្គាល់ឈ្មោះ បានធ្វើ Clip Video Live បង្ហោះនៅក្នុងសង្គម Facebook បែរជាមកចោទប្រកាន់រូបលោកទៅជាជនល្មើសទៅវិញ។ លោកបន្ថែមថា តើដៃម្ខាងរបស់លោក ដែលពិការម្រាមទាំងប្រាំ ហើយឈឺចាប់រាល់ថ្ងៃបែបនេះ តើលោកមានកម្លាំង ដើម្បីវាយតប់គ្នាដែរឬទេ សូម្បីតែលោកមិនពិការ ក៏លោកមិនដែលនឹកគិតទៅចង់ធ្វើអំពើពាលាអ្វីដែរ ។ ហើយរូបលោកដែលជាជាជនរងគ្រោះ នៅតែជាជនរងគ្រោះ តែត្រូវបានក្រុមគេវាយធ្វើបាបហើយ ក៏ត្រូវគេវាយប្រហារតាមបណ្តាញសង្គមថែមទៀត។
សូមបញ្ជាក់ថា ស្ត្រីម្នាក់ដែលបានដាក់ពាក្យបណ្តឹងមកលើរូបលោក ពី បទជេរប្រមាថជាសាធារណ: បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ហើយបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ផងដែរ ។ បន្ទាប់ពីកើតហេតុវាយតបគ្នា កាលពីវេលាម៉ោងប្រមាណជា ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអាស៊ី ត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។ ហើយតាមការផ្សព្វផ្សាយ គឺស្ត្រីដែលដាក់ពាក្យបណ្ដឹងមានឈ្មោះ ផាត់ សុជឿន អាយុ៤៥ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ហើយលោក សោម សមស័ក្តិ បានបន្តប្រាប់កម្ពុជាថ្មីថា ប្រទេសកម្ពុជា មានច្បាប់ មាននីតិរដ្ឋពិតប្រាកដ និងជ្រកក្រោមម្លប់សន្តិភាព តែសិទ្ធិសេរីភាពបញ្ចេញមតិ ក៏មិនអាចគ្មានព្រំដែន ហើយចេះតែនឹកឃើញ ឬចោទប្រកាន់ មួលលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ និងស្ថាប័ន បានស្រេចតែអំពើចិត្តបាននោះឡើយ។
លោកបានបន្ថែមថា ទុកឲ្យច្បាប់រកយុត្តិធម៌ឲ្យចុះ តើអង្គហេតុខុសនឹងត្រូវយ៉ាងណា ជឿច្បាប់យើងមានការពារផលប្រយោជន៏ប្រជាជនមិនលំអៀង។ ហើយទឹកដីសៀមរាប ជាទឹកដីព្រះ អ្នកណានិយាយបំផ្លើស ប្រយ័ត្នបុណ្យបាបមានពិត សូមឲ្យបុណ្យកុសលដែលបានលោកបានធ្វើ សូមឲ្យជៀសផុតនូវឧបទ្រពចង្រៃ
ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងរបស់លោក សោម សមស័ក្តិ តែប៉ុណ្ណោះ ភាគីម្ខាងទៀតកម្ពុជាថ្មីមិនអាចសុំការអធិប្បាយបានទេ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


