ព័ត៌មានជាតិ
សម្ដេចតេជោរំលឹក អំពីដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤៥ឆ្នាំមុន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកបែបនេះ គឺខណៈអញ្ជើញជាអធិបតីក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហាន ដើម្បីរំដោះជាតិប្រជាជនកម្ពុជា កាលពីថ្ងៃកាលពី ៤៥ឆ្នាំមុន នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ឬហៅថា តំបន់ X16។

នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រសិនបើគ្មានការអនុគ្រោះ គ្មានការជួយជ្រោមជ្រែងពីវៀតណាមនាពេលនោះទេ ជីវិតរបស់សម្តេចប្រហែលជាមិនរស់ទេ ហើយប្រទេសកម្ពុជាអាចនឹងឋិត នៅក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ។ សម្តេចបញ្ជាក់ថា «ខ្ញុំមានសង្ឃឹមតិចតួចណាស់ ជីវិតរបស់ខ្ញុំនាពេលនោះ វាជាការប្រថុយប្រថានមួយ ដែលយើងត្រូវយកជីវិតធ្វើដើមទុន។ ជីវិតដែលខ្ញុំត្រូវធ្វើ គឺចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការឧបត្ថម្ភសម្រាប់ការសង្គ្រោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

បើតាមសម្តេចតេជោ តាំងពីដំណាក់កាលដំបូង ដែលសម្តេចបានជាន់លើទឹកដីវៀតណាម បើទោះបីថា ជីវិតមានការផុយស្រួយយ៉ាងណា។ ប៉ុន្តែបែរជាទទួលបាននូវការធានារ៉ាប់រង និងការផ្ដល់សិទ្ធិក្នុងឋានៈជាជនភៀសខ្លួន ហើយបន្ទាប់មកត្រូវបានរដ្ឋាភិបាលវៀតណាម ជួយកសាងកម្លាំងប្រដាប់អាវុធ ដើម្បីមានលទ្ធភាពរំដោះប្រទេស។
សម្តេចតេជោចាំច្បាស់ថា នៅក្នុងអំឡុងពេលល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ គឺសម្តេចបានទទួលនូវអាហារមួយពេល ដែលជាលើកដំបូងបន្ទាប់ពីអត់ឃ្លាន អស់រយៈពេលជាងមួយឆ្នាំ។ សម្តេចអះអាងថា តម្លៃបាយមួយពេលនាពេលនោះ គឺស្មើនឹងអង្ករនាពេលនេះរាប់ម៉ឺន រាប់សែន រាប់លានតោន។ មានន័យថា ជាបាយមួយពេល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនោះគឺជាតម្លៃសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីឆ្នាំ ២០១៧ ក្នុងឱកាសរៀបចំប្រារព្ធខួបលើកទី ៤០ សម្ដេច ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងនោះផងដែរ។ បើតាមសម្តេចតេជោ ទីកន្លែងនោះ គឺជាទីកន្លែង ដែលសម្ដេចសម្រាកនៅអំឡុងម៉ោង ២យប់ ដើម្បីរង់ចាំមេឃភ្លឺ នឹងធ្វើដំណើទៅទិសខាងកើតបន្តទៀត ហើយការសំរាកនោះ ដោយសារតែមិនអាចធ្វើដំណើរទៅមុខទៀតបាន ខណៈចូលទៅដល់ទឹកដីវៀតណាមដោយខុសច្បាប់ ហើយមិនដឹងទិសដៅកងទ័ពវៀតណាមនៅទីណា។
សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះគឺជាគំរប់ ៤៥ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ ឆ្នាំរួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន ៤រូបផ្សេងទៀត បានសម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


