ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្ដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ ការអបអរសាទរនេះ ធ្វើឡើងខណៈពេលលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំបានចាកចេញពីប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីអញ្ជើញចូលរួមពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ែន សំអន និងប្រតិភូទៅកាន់ប្រទេសវៀតណាម នាពេលនេះ បានធ្វើឡើងឆ្លើយតបតាមការអញ្ជើញ របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ពិសេសតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា បើតាមកម្មវិធី នៃដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២។ ប៉ុន្តែសម្រាប់ថ្ងៃទី ២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ( ២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២ )។ នៅក្នុងពិធីមីទ្ទិញនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នឹងមានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងមានការជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាមមួយចំនួនទៀត ទៅតាមពិធីការនៃការទូតផងដែរ៕
អត្ថបទ៖ វិមាន


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


