ព័ត៌មានជាតិ
អាជ្ញាធរចាប់ដៃជាមួយអង្គការសំអាតទន្លេសមុទ្រចុះប្រមូលសំរាមតាមដងទន្លេបាសាក់ភូមិសាស្ត្រច្បារអំពៅ
រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយអង្គការសំអាតទន្លេសមុទ្រ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចុះបើកយុទ្ធនាការចុះប្រមូលសំរាម សំអាតច្រាំងទន្លេបាសាក់នៅភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាយុទ្ធនាបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្រ្តរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥ ខែមិថុនា ចាប់ពីម៉ោង ៧ ដល់ ម៉ោង ១០ ព្រឹក។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ថា ការចុះបើកយុទ្ធនាការសម្អាតសំរាមនៅតំបន់មាត់ទន្លេច្បារអំពៅនាព្រឹកនេះគឺផ្តោតសំខាន់ទៅលើការបញ្ចប់បញ្ហាសំរាម ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិជីវជម្រុះនៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើន ការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងសមុទ្រ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះឲ្យបានត្រូវ។

លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ចំពោះបេសកកម្មនេះ ធ្វើឡើងដើម្បីជួយជំរុញ និងបំផុសឲ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធ ក្នុងគោលដៅធ្វើឲ្យពិភពលោកស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា។
យុទ្ធនាការនៅព្រឹកនេះ មានអាជ្ញាធរ ប្រជាពលរដ្ឋ សិស្សនិស្សិត ព្រះសង្ឃ ប្រមាណជាង ១០០ នាក់ ចូលរួមដើររើសសំរាមតាមមាត់ច្រាំងដងទន្លេបាសាក់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ៕

អត្ថបទ៖ ឌឿន ចាន់ថារី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


