ព័ត៌មានជាតិ
ភ្ញៀវទេសចរចិន ជាប់ចំណាត់ថ្នាក់លេខ១នៅខេត្តសៀមរាប សម្រាប់រយៈពេល៥ខែដើមឆ្នាំនេះ
សៀមរាប ៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប បានឲ្យដឹងថា សម្រាប់រយៈពេល៥ ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរជនជាតិចិន មានចំនួនច្រើនជាងគេ ដែលបានទៅកម្សាន្តនៅខេត្តសៀមរាប បន្ទាប់មក គឺភ្ញៀវទេសចរជនជាតិបារាំង បន្ទាប់មកអង់គ្លេស ហើយអាមេរិកអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៤។

របាយការណ៍ពីមន្ទីរទេសចរណ៍សៀមរាបបានបញ្ជាក់ថា ទី១- ភ្ញៀវទេសចរជនជាតិចិន មានចំនួន៧.៧៨៩នាក់ ស្មើ ១៧,០១ ភាគរយ កើន១៧២,៣៤ ភាគរយ ធៀបនឺងឆ្នាំ២០២១ ដែលមាន២.៨៦០ នាក់ ។ ទី២- ភ្ញៀវទេសចរជនជាតិបារាំង មានចំនួន៦.៤០០នាក់ ស្មើ១៣,៩៨ ភាគរយ កើន ១៩៣៨,២២ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៣១៤ នាក់។ ទី៣- ភ្ញៀវទេសចរជនជាតិអង់គ្លេស មានចំនួន៤.៣១១នាក់ ស្មើ៩,៤២ ភាគរយ កើន ៤៨៥៥,១៧ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៨៧ នាក់ ។

៤- ភ្ញៀវទេសចរជនជាតិអាមេរិក មានចំនួន៤.០១៦ នាក់ ស្មើ៨,៧៧ ភាគរយ កើន១៧៣៣,៧៩ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន២១៩ នាក់។ ទី៥- ភ្ញៀវទេសចរជនជាតិអាឡឺម៉ង់ មានចំនួន២.៦៦១ នាក់ ស្មើ៥,៨១ភាគរយ កើន ៤៨២៧,៧៨ ភាគរយ ធៀបនិងឆ្នាំ២០២១ ដែលមាន៥៤ នាក់ ។ ទី៦- ភ្ញៀវទេសចរជនជាតិវៀតណាម២.៣៧៤នាក់ ស្មើ ៥,១៩ ភាគរយ កើន២៣៩៨,៩៥ ភាគរយ ធៀបនិងឆ្នាំ២០២១ ដែលមានចំនួន៩៥ នាក់។ ទី៧- ភ្ញៀវទេសចរ សឹង្ហបុរី មានចំនួន១.៦៤៣ នាក់ ស្មើ ៣,៥៩ ភាគរយ កើន៥២០០,០០ ភាគរយ ធៀបនឹងឆ្នាំ២០២១ មានចំនួន៣១ នាក់ ។ ទី៨- ភ្ញៀវទេសចរ អូស្ត្រាលី មានចំនួន១.៥៤៦ នាក់ ស្មើ៣,៣៨ ភាគរយ កើន៣០៥៥,១០% ធៀបនិងឆ្នាំ២០២១ មានចំនួន៤៩ នាក់។ ទី៩- ភ្ញៀវទេសចរជនជាតិឥណ្ឌា មានចំនួន១.២៨២ នាក់ ស្មើ២,៨០ ភាគរយ កើន ៧៤៩,០១ ភាគរយ ធៀបនឹងឆ្នាំ២០២១ មានចំនួន១៥១ នាក់។ ទី១០- ភ្ញៀវទេសចរជនជាតិ កូរ៉េ មានចំនួន១.១០១ នាក់ ស្មើ២,៤១ ភាគរយ កើន ៥៥៩, ២៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ មានចំនួន១៦៧ នាក់។

គួររំលឹកថា ការកើនឡើងនៃភ្ញៀវ នៃទេសចរណ៍គ្រប់ជាតិសាសន៍មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដែលធ្វើឲ្យការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្លាក់ចុះយ៉ាងលឿន ហើយរាជរដ្ឋាភិបាលក៏បានឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ដែលក្នុងនោះ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ អាចធ្វើដំណើរចូលមកប្រទេសកម្ពុជា ដោយមិនបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កឡើយ៕
ដោយ ៖ កោះកែវ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


