Connect with us

ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត ផ្តាំផ្ញើបេក្ខជនដែលទើបជាប់ឆ្នោត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព

បានផុស

នៅ

លោក អ៊ាង សុផល្លែត សមាជិកគណ: កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានជឿទុកចិត្តមកលើការដឹកនាំដ៏ត្រឹមត្រូ វរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសូមបេក្ខជន ដែលទើបជាប់ឆ្នោតសម្រាប់អាណត្តិថ្មីនេះ ត្រូវខិតខំបម្រើពួកគាត់ឲ្យអស់ពីសមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ របស់គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២នេះ។

លោក អ៊ាង សុផល្លែត បន្ថែមថា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនូវលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈលើសលប់ ហើយសម្រាប់មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក៏ទទួលបានលទ្ធផលល្អប្រសើរជាងអាណត្តិមុនៗ គួរឱ្យកត់សម្គាល់។

លោកថា ទាំងនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋនៅតែបន្តជឿជាក់ ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដឹកនាំច្បាស់លាស់ ក្នុងការនាំប្រទេសកម្ពុជា មានភាពរីកចម្រើន និងការអភិវឌ្ឍ។ លោកក៏បានណែនាំដល់បេក្ខជន ដែលទើបជាប់ឆ្នោតជាមេឃុំ និងក្រុមប្រឹក្សា ត្រូវចេះស្រលាញ់រាប់អានរួបរួមសាមគ្គីគ្នា ដោយកុំប្រកាន់និន្នាការនយោបាយគណបក្ស ព្រោះយើងសុទ្ធតែជាខ្មែរតែមួយ ធ្វើយ៉ាងណារួមគ្នាបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យអស់ពីចិត្តពីផ្លើម ឲ្យសាកសមដែលប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តឲ្យយើង។

ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ពិសេសពង្រឹងបន្ថែមក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀនដែលនាំមកនូវផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវតែបង្ក្រាបឲ្យខានតែបាន។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត ក៏បានថ្លែងនូវការកោតសរសើ រចំពោះថ្នាក់ដឹកនាំចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងកន្លងមកដែលជាការចូលរួមចំណែក ឲ្យដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ របស់គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយទាំងនេះគឺជាការឈានឆ្ពោះទៅទទួលបានជ័យជំនៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ២០២៣ខាងមុខ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម