ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ CIFF ជួយជំរុញ និងលើកកម្ពស់ ឧស្សាហកម្មភាពយន្តកម្ពុជា ទៅកាន់ពិភពលោក
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ CIFF (Cambodia International Film Festival) ចាប់ផ្ដើមបើកជូនសាធារជនចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី ២៩ ខែមិថុនា រហូតដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅរាជធានីភ្នំពេញ។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ CIFF (Cambodia International Film Festival) ឆ្នាំ២០២២ នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឱ្យមានការវិវត្តរីកចម្រើន។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា CIFF ក៏បានរួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្ត កម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចម្រើនឥតឈប់ឈរ នៃទីផ្សារភាពយន្តក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងបន្តថា កម្ពុជាបាន និងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។
បណ្ឌិតសភាចារ្យ ភឿង សកុណា សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ដៃគូសហការទាំងអស់ និងកិច្ចប្រឹងប្រែងរបស់ក្រុមការងាររៀបចំមហោស្រពភាពយន្តអន្តរជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្រោយពីវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលបានរំខានដល់សកម្មភាពវប្បធម៌របស់យើងអស់រយៈពេលជាងពីរឆ្នាំមកនេះ។

យោងតាមរបាយការណ៍របស់ក្រុមការងាររៀបចំបានឱ្យដឹងថា នាឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន ១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន ៦២ ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា។ ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់ នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។

ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ ចាប់ពីថ្ងៃនេះ មហាជនអាចទស្សនាភាពយន្តល្បី ខ្មែរ និងអន្តរជាតិ ជាង ១៤០ រឿង មិនគិតថ្លៃ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ