ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន
កំពង់ឆ្នាំង ៖ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន រួមសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញទស្សនកិច្ចស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង ។ ដំណើរ ទស្សនកិច្ច នេះ ប្រព្រឹត្តិ ទៅ ក្រោម កម្មវិធី “ឥទ្ធិពលស្ត្រីក្នុងវិស័យសកម្មភាពមីន”។

ក្នុងដំណើរទស្សនកិច្ច លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរចំពោះកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់សកម្មភាពហ្វឹកហ្វឺន សមត្ថភាព ជំនាញ និងបច្ចេកទេសរបស់អ្នកដោះមីន ដែលទទួលបានមកពីវិទ្យាស្ថាននេះ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ស៊ីម៉ាក់ គឺជាមជ្ឈមណ្ឌលបោសសម្អាតមីនជាតិដ៏លេចធ្លោមួយ និងមានសមត្ថភាពខ្ពស់ ព្រមទាំងបានចូលរួមរំដោះផ្ទៃដីពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេនៅកម្ពុជា។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព និងត្រូវបោសសម្អាតមីនឲ្យអស់ពីកម្ពុជា ដើម្បីផ្តល់នូវស្នាមញញឹមជូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ បានផ្តល់បេសកកម្មឲ្យអាជ្ញាធរមីន ដឹកនាំ និងរៀបចំវិស័យសកម្មភាពមីនជាមួយប្រតិបត្តិករជាតិ ដើម្បីរៀបចំផែនការ និងដាក់ពង្រាយកម្លាំងបោសសម្អាតមីន ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ដំណាក់កាលដំបូង ក្នុងនោះត្រូវការជាចំបាច់នូវកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចូលរួមផងដែរ ដែលត្រូវអនុវត្តតាមស្តង់ដារសកម្មភាពកំចាត់មីនកម្ពុជា៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


