Connect with us

ព័ត៌មានជាតិ

និស្សិតជនបទគួរត្រៀមខ្លួនបែបណា មុនសម្រេចបន្តការសិក្សានៅភ្នំពេញ?

បានផុស

នៅ

ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ ទីក្រុងភ្នំពេញ គឺជាកន្លែងដែលនិស្សិតត្រូវមកបន្តការសិក្សានៅថ្នាក់ មហាវិទ្យាល័យទៅតាមជំនាញដែលខ្លួនចង់សិក្សា។ ការសិក្សានៅទីក្រុងភ្នំពេញ គឺមានការចំណាយច្រើន ក្នុងការស្នាក់នៅ ចំណីអាហារ និងថ្លៃបង់សាលាជាដើម ទៅតាមជំនាញនីមួយៗ និងសាលាដែលយើងជ្រើស​រើសចូលរៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះអ្នកដែលមានជីវភាពធូរធារ មិនសូវមានបញ្ហាចោទប៉ុន្មានឡើយ សម្រាប់ការសិក្សានៅទីក្រុង ប៉ុន្តែអ្នកមធ្យម គួរតែគិតគូរត្រៀមទុកជាមុន ដើម្បីបានបន្តការសិក្សា និងកុំឱ្យមានបញ្ហាអស់លទ្ធភាព ឈប់រៀនពាក់កណ្តាលទី។

តើអ្វីទៅដែលយើងគួរតែស្វែងយល់ នឹងត្រៀមទុកជាមុន?

កំឡុងពេលដែលសិក្សានៅថ្នាក់វិទ្យាល័យជាពិសេសថ្នាក់ទី១២ ជាពេលដែលយើងត្រូវប្រឡងបាក់ឌុប។ យើងគូរតែត្រៀម និងស្វែងយល់ថា ការសិក្សានៅទីក្រុងភ្នំពេញ ចាំបាច់ត្រូវតែមានដឹងខ្លះៗអំពីរៀមច្បង​ដែលឆ្លងកាត់ការសិក្សាមុនយើង ជាពិសេសត្រូវសិក្សាពីលទ្ធភាព គ្រួសារ បើសិនចង់បន្តចូលសិក្សាថ្នាក់សកល។

អ្វីដែលគួរត្រៀមទុកនោះគឺ ថវិកា។ ថវិកា គឺជាបញ្ហាចម្បងដែលគួរតែត្រៀមទុកជាមុនឱ្យបានត្រឹមត្រូវ សម្រាប់ការសិក្សានៅក្រុងភ្នំពេញ។ ហិរញ្ញវត្ថុគ្រួសារ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ធ្វើផែនការពីចំណាយ តើមានលទ្ធភាពទេសម្រាប់សិក្សាថ្នាក់សកលរយៈពេល ៤ឆ្នាំ។ ការត្រៀមទុកថវិកា មិនមែនពីរឬបីខែនោះឡើយ យ៉ាងតិចពីរឆ្នាំឡើងទៅ។

ការត្រៀមទុកថវិកា គឺជាកត្តាចាំបាច់ ប៉ុន្តែការស្វែងយល់ពីការស្នាក់នៅ ថ្លៃសិក្សា និងការចាយវាយផ្សេងៗ សម្រាប់រយៈពេល៤ឆ្នាំក្នុងទីក្រុង គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ ត្រូវធ្វើផែនការហិរញ្ញវត្ថុត្រៀម សម្រាប់អ្នកមានលទ្ធភាពមកសិក្សាបន្ត។

យើងសូមណែនាំចំណុចខ្លះ ក្នុងការត្រៀមខ្លួនរបស់យុវជន៖

•  ជំនាញ៖ ស្វែងយល់ឱ្យបានច្បាស់នូវជំនាញដែលយើងចង់សិក្សាថ្នាក់សកល និងជ្រើសរើសឱ្យ បានត្រឹមត្រូវតាមអ្វីដែលយើងចូលចិត្ត។

•  សកលវិទ្យាល័យ៖ ក្នុងទីក្រុងភ្នំពេញ សកលវិទ្យាល័យមានច្រើន ទាំងគុណភាពការសិក្សា គឺផ្សេងៗគ្នា បូករួមទាំងថ្លៃសិក្សាផងដែរ។

•  ថ្លៃសិក្សា៖ ថ្លៃសិក្សា មានតម្លៃផ្សេងគ្នា ទៅតាមជំនាញដែលយើងសិក្សា នៅតាមសកលវិទ្យាល័យ។ ឧទាហរណ៍ បើសិនជាសិក្សាជំនាញគណនេយ្យ មានសកលជាច្រើនបង្រៀនជំនាញនេះ តែថ្លៃសិក្សាក៏មានភាពខុសគ្នាដែរ។ បច្ចុប្បន្ន សិក្សាជំនាញនេះ គឺបង់ប្រមាណ ៣០០-៥០០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែសាលាឯកជនខ្លះ មិនក្រោមពាន់ដុល្លារឡើយ​ក្នុងមួយឆ្នាំ។

•  ការស្នាក់នៅ៖ ការស្នាក់នៅរៀនសូត្រក៏ជាក្តីបារម្ភផងដែរ។ ភាគច្រើនអ្នកដែលឡើងមកពីខេត្ត គឺស្នាក់នៅបន្ទប់ជួល។ ដោយបន្ទប់ជួលនាពេលបច្ចុប្បន្ន មានតម្លៃយ៉ាងហោចណាស់ ក៏ ៥០ដុល្លារដែរ ក្នុងមួយខែ អាស្រ័យទៅតាមតំបន់ និងប្រភេទបន្ទប់។ ចៀសវាងការចំណាយច្រើន គួរតែជ្រើសរើសស្នាក់នៅ ជាមួយមិត្ត ដែលឡើងមកពីខេត្តជាមួយគ្នា ដើម្បីជួយកាត់បន្ថយថ្លៃចំណាយ។

•  ចំណាយប្រចាំថ្ងៃ៖ រស់នៅភ្នំពេញ មិនដូចជារស់នៅស្រុកស្រែឡើយ។ ជាពិសេសអ្នករស់នៅឆ្ងាយពីគ្រួសារ គឺត្រូវការចំណាយច្រើនទាំងថ្លៃអាហារប្រចាំថ្ងៃ សាំងម៉ូតូ ទឹក ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ជាដើម យ៉ាងហោចណាស់ ជាមធ្យមក៏ត្រូវចំណាយ ៤ម៉ឺនរៀលដែរក្នុង មួយថ្ងៃ។

នៅពេលដែលយើងបានស្វែងយល់ច្បាស់ ពីការមកស្នាក់នៅសិក្សាក្រុងភ្នំពេញ នោះយើងនឹងបានត្រៀមលក្ខណៈ ទុកជាមុនសម្រាប់សិក្សារយៈពេល៤ឆ្នាំ នៅសកល៕ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម