ព័ត៌មានជាតិ
កម្ពុជាគ្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅតំបន់ប្រឈម ទប់ស្កាត់មនុស្សរបួស និងស្លាប់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំឧបករណ៍ការពាររន្ទះ នៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញាក់ញាប់ដើម្បីទប់ស្កាត់កុំឱ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀត។

ថ្លែងក្នុងវេទិការជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី ២៩ នៅថ្ងៃទី ១៣ កក្កដានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា គ្រោះថ្នាក់ដោយធម្មជាតិតែងតែកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជាដោយបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។ ប៉ុន្តែក្នុងចំណោមគ្រោះធម្មជាតិទាំងនោះយើងមិនបានគិតចំពោះបញ្ហារន្ទះបាញ់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើន ជារៀងរាល់ឆ្នាំ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖ “ដូចនេះលេខាធិការដ្ឋានតាមបណ្ដារាជធានីខេត្ត ត្រូវមើលតំបន់ណាខ្លះដែលតែងកើតមានបាតុភូតុរន្ទះ ហើយនៅឆ្នាំនេះយើងនឹងគ្រោងគិតថវិកាជាតិ និងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយពិនិត្យលទ្ធភាពដោះស្រាយបញ្ហានេះ”។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា នៅក្នុងខែមិថុនា ឆ្នាំ ២០២២ នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន ២៣ នាក់ ក្នុងនោះស្លាប់ដោយរន្ទះបាញ់ចំនួន ១០ នាក់ និងរបួស ៩ នាក់ និងស្លាប់ដោយគ្រោះអគ្គិភ័យ ១ នាក់ រងរបួស ៣ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


