ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ចូលរួមពិគ្រោះយោបល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក កិច្ចពិគ្រោះយោបល់គោលនយោបាយអំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២២ ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

ក្នុងកិច្ចពិគ្រោះយោបល់នេះលោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ព្រមទាំងបានធ្វើឲ្យអត្រាភាពក្រីក្រមានការកើនឡើង ប៉ះពាល់ដល់វិស័យអប់រំ សុខាភិបាល និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។
ដើម្បីដោះស្រាយការរីករាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឧបត្ថម្ភដល់គ្រួសារទទួលរងផលប៉ះពាល់ដោយជំងឺឆ្លងនេះជារៀងរាល់ខែ ជាពិសេសការស្តារឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបន្តទៀតថា ជាមួយនឹងបញ្ហាកូវីដ-១៩ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្សេងទៀតដែលក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយយោធា សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងបញ្ហាជាច្រើនផ្សេងទៀត ដែលបញ្ហាទាំងនេះបានធ្វើឱ្យមានការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក និងរំខានដល់និន្នាការពិភពលោកដែលធ្វើមានការថយចុះនៃខ្សែច្រវាក់តម្លៃ និងផលិតភាពពិភពលោក។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានបន្ថែមផងដែរថា ក្នុងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានជំរុញឱ្យតំបន់ ក៏ដូចជាពិភពលោកទាំងមូល ត្រូវរក្សាស្មារតីបើកទូលាយ និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក៏ដូចជាពង្រឹងពហុភាគីនិយមជាពិសេសជំរុញការបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេលទៅលើទំនិញយុទ្ធសាស្ត្ររួមមាន អាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនភាពធន់នៃខ្សែច្រវាក់តម្លៃក្នុងតំបន់និងពិភពលោក។

នាឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ-១៩ និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានថ្លែងថាក្រោមការដឹកនាំដ៏មុតមាំនិងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដានេះ បានសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដ៏ខ្ពស់ ពោលគឺលើស ៩៤% នៃប្រជាជនសរុប ១៦ លាននាក់។
ពាក់ព័ន្ធនឹងស្ថានភាពសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការគោលនយោបាយដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស ដោយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ជំរុញការសម្របសម្រួលពាណិជ្ជកម្ម អភិវឌ្ឍធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន (១)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (២)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ព្រមទាំង (៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ។
ជាលទ្ធផល កម្ពុជាបានក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្ម អាជីវកម្ម និងវិនិយោគក្នុងតំបន់ ដែលមានទីផ្សារនាំចេញមានភាពប្រកួតប្រជែងខ្ពស់សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


