Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន CBC ណែនាំសេវាវិភាគទិន្នន័យថ្មី “ផែនទីហានិភ័យឥណទាន” ដល់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC))បានដាក់ឱ្យដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុងប្រទេស ដោយប្រើ​ឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បីតាមដាន​កម្រិត​ហានិភ័យ​ឥណទាន នៅតាម​ទីតាំង​ភូមិសាស្ត្រ​ជាច្រើន​។ ផែនទី​ហានិភ័យ​ឥណទាន គឺជា​ដំណោះស្រាយ​ចុងក្រោយ​គេ​បង្អស់​ពីក្រុមហ៊ុន CBC ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា ផែនទី​អន្តរ​កម្ម និង​រស់​រវើក ដែល​អាចឱ្យ​បណ្តា​អគ្គនាយក និង​គណៈ​គ្រប់គ្រង​របស់​ស្ថាប័ន​ផ្តល់​កម្ចី កំណត់សម្គាល់​លើ ហានិភ័យ ឥណទាន​របស់​ស្ថាប័ន​ខ្លួន ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត បាន​យ៉ាង​ងាយស្រួល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន CBC តែងតែ​ពង្រឹង​បន្ថែម​លើ​សេវា​វិភាគ​ទិន្នន័យ និង​ឧបករណ៍​វិភាគ និង​ដំណោះស្រាយ​ធុរកិច្ច តាម​បច្ចេកវិទ្យា ដើម្បី​បង្កើត​គុណ​តម្លៃ ដល់​សមាជិក​ជា​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ព្រមទាំង​លើកកម្ពស់ ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ឌីជីថល​នីយកម្ម និង​ការធ្វើ សេចក្តីសម្រេចចិត្ត ដោយ​ផ្អែកលើ​ការវិភាគ​ទិន្នន័យ ច្បាស់លាស់ នៅក្នុង​ប្រទេស​។ នៅ​ឆ្នាំ ២០២០ CBC បាន​អភិវឌ្ឍន៍​បន្ថែម​លើ​សេវា​វិភាគ​ទិន្នន័យ (DAR) របស់ ខ្លួន​ឱ្យ​ក្លាយជា​ទម្រង់​របាយការណ៍​ឆ្លាត​វៃ​មួយ​អាចឱ្យ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ នៅ​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិកអាចអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​នៃ​ការអនុវត្ត ទៅតាម​ស្ថានភាព​ប្រតិបត្តិការ​របស់​ពួកគេ​។ ផែនទី​ហានិភ័យ​ឥណទាន ត្រូវបាន​បង្កើតឡើង ដើម្បី ប្រើប្រាស់ ជាមួយគ្នា​នឹង សេវា​វិភាគ​ទិន្នន័យ (DAR) ជាជាង ជា​ឧបករណ៍​ដាច់​តែឯង ដើម្បីឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​អាច​ប្រើប្រាស់ ក្នុងការ​សម្រេចចិត្ត​លើ ផែនការ​យុទ្ធសាស្ត្រ របស់​ស្ថាប័ន​ដោយ​ផ្អែកលើ ទិន្នន័យ​ច្បាសលាស់​។​

​លោក​ អឿ សុធា​រ័ត្ន នាយក​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBC ថ្លែងថា​៖ «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ​យើង​បាន សង្កេតឃើញថា​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បត់បែន​ទៅតាម​បរិបទ​នៃ​ប្រព័ន្ធ​ឌីជីថល​និង​បានធ្វើការ​ផ្លាស់ប្ដូរ​យ៉ាង​គំហុក​លើ​ផ្នែក​វិភាគ​ទិន្នន័យ​។ ជាមួយនឹង​ការរីកចម្រើន​ជា​លំដាប់​នៃ​ទីផ្សារ​ឥណទាន សព្វថ្ងៃនេះ​យើង មាន​សមាជិក​សរុប ​១៨០ ស្ថាប័ន​ ដែលជា​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទាន​ជនបទ និង​ក្រុមហ៊ុន ភតិសន្យា​ហិរញ្ញវត្ថុ​។ ម្យ៉ាងវិញទៀត សមាជិក​របស់​យើង​កំពុងតែ​ពង្រីក​ប្រតិបត្តិការលើ​សេវា និង​ផលិតផលរបស់ខ្លួន ទៅកាន់​តំបន់​ទីផ្សារ​ថ្មីៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ មាន​តម្រូវការ​លើ​ការវិភាគ​ហានិភ័យ​លើក​ម្ចី នៅតាម​តំបន់ទាំងនោះ​។ ដូច្នេះហើយ​ទើប ឧបករណ៍​វិភា​គនេះ ​គឺ​បង្កើតឡើង ដើម្បី​បំពេញតម្រូវការ​របស់ សមាជិក​យើង​។​»

​ផែនទី​ហានិភ័យ​ឥណទាន មិន​ត្រឹមតែ​ជា​ឧបករណ៍​ចង្អុលបង្ហាញ​ពី បច្ចុប្បន្នភាព​និន្នាការ​នៅក្នុង​ទីផ្សារប៉ុណ្ណោះ​ទេ ថែមទាំង​បំពេញតម្រូវការ​លើ​ទិន្នន័យ​ខ្នាត​ធំ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ផងដែរ​។ ដោយ​គិតពី​តម្រូវការ របស់​សមាជិក​ទាំងអស់ CBC បាន​បន្ថែម​មុខងារ​កំណត់សម្គាល់​យ៉ាង​ស៊ីជម្រៅ ដោយ​បង្ហាញ​ពី​ការអនុវត្ត ដល់​កម្រិត ឃុំ​/​សង្កាត់ ប្រៀបធៀប​គុណភាព​ឥណទាន​របស់​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ និង​ការរៀបចំ រចនាសម្ព័ន្ធ​ប្រតិបត្តិការ​កម្ចី​ឡើងវិញ ដោយ​ធៀប​ទៅនឹង​មធ្យមភាគ​កម្ចី​នៅក្នុង​វិស័យបន្ទាប់មក​ទាញយក ទិន្នន័យ​លម្អិត​ពី​ផែនទី​សម្រាប់​ការវិភាគ​កាន់តែ​ស៊ីជម្រៅ​។

​ជាមួយ​ព័ត៌មាន​នៃ​ប្រតិបត្តិការ​ឥណទាន ប្រវត្តិ​និង​ប្រតិបត្តិការ​របស់​អ្នក​ខ្ចី​នៅ​ថ្នាក់ឃុំស្រុក និង​ខេត្ត ស្ថាប័ន ហិរញ្ញវត្ថុ​អាច​រៀបចំ​យុទ្ធសាស្ត្រ​ឡើងវិញ​នូវ​ហានិភ័យ​នៃ​ផល​ប័ណ្ណឥណទាន យុទ្ធសាស្ត្រ​ទីផ្សារ និង​ការធ្វើ ផែនការ​ផលិតផល​ថ្មីៗ ដោយ​ផ្អែកលើ​តម្រូវការ​របស់​អ្នកប្រើប្រាស់​នៅក្នុង​ភូមិសាស្ត្រ​គោលដៅ​ផ្សេងៗ​។ ដោយ​ការផ្តល់ជូន​នូវ​របាយការណ៍​វិភាគ​ទិន្នន័យ​លម្អិត ផែនទី​ហានិភ័យ​ឥណទាន រួមជាមួយ​នឹង​សេវា​វិភាគ ទិន្នន័យ​(DAR) នឹង​បង្កើន​ភាពច្បាស់លាស់ ក្នុងការ​បញ្ចៀស​ហានិភ័យ​ឥណទាន និង​ការ​ស៊ើបសួរ​ពី​គណនីដើម ហើយ​ធ្វើឱ្យ​ប្រាកដថាកម្ចី​នីមួយៗ​កាន់​តែមាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​នានា តាមរយៈ​ការផ្តល់ជូន​នូវ​ព័ត៌មាន​ទិន្នន័យ​ឥណទាន​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ៉ីម៉ែ​ល​មកកាន់​យើង​៖ [email protected] ឬ​ចូលទៅ​កាន់​៖ https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម