ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ណែនាំបេក្ខជនឌីប្លូម និងបាក់ឌុប ដើម្បីឆ្ពោះទៅរកភាពជោគជ័យ
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនប្រលងឌីប្លូម និងបាក់ឌុប នៅឆ្នាំនេះ ត្រូវបន្តខិតខំរៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ព្រមទាំងស្តាប់ឱវាទមាតាបិតាដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខ។

សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះ ក្រសួងបានកំណត់កាលបរិច្ឆេទនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាមឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិញ ក្រសួងនឹងរៀបចំការប្រឡងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។
លោក រស់ សុវាចា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ ខែសីហានេះថា ក្រៅពីការបន្តរៀនត្រៀមប្រលងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍សុខាភិបាល គោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។

លោកបានបន្តថា ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ក្រសួង អប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅទទួលយកការចាក់វ៉ាក់សាំងដោយ ស្ម័គ្រចិត្តដើម្បី ចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ពិសេស រវាងគ្រូ និងសិស្សដែលត្រូវប្រាស្រ័យទាក់ទងគ្នា។

លោក រស់ សុវាចា បានបន្ថែមថា បច្ចុប្បន្ននេះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បាន និងបន្តអនុវត្តការរៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សានៃដំណើការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន តាមគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ។
នេះជាកាយោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃ ២៥-២៧ មេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


