Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន ត្រូវធានាឲ្យបានថា «យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន»

បានផុស

នៅ

នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាន ត្រូវធានាឲ្យបានថា «យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងថា អាស៊ាន គឺជាតំបន់មួយ ដែលមានប្រទេសជាសមាជិកចំនួន ១០ និងមិនមែនតិចជាងនេះឡើយ។ ក្នុងស្មារតីនេះ អាស៊ានត្រូវការឆន្ទៈរួមគ្នា។ បើតាមសម្ដេចតេជោ ហ៊ុន សែន អាស៊ាន ចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ឯកភាពអាស៊ាន នៅតែរឹងមាំ មជ្ឈភាពអាស៊ានត្រូវបានគោរព ហើយសហគមន៍អាស៊ានរបស់យើង កាន់តែមានសមាហរណកម្មជាងមុន ជាមួយនឹងការបន្តពង្រឹងទំនាក់ទំនងខាងក្រៅ។

ប្រធានអាស៊ានឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ខ្ញុំជឿជាក់ទៅលើភាពឈ្លាសវៃ និងភាពជាអ្នកដឹកនាំដ៏ល្អបំផុត របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលមានវត្តមាននៅទីនេះ ក្នុងការសម្រេចបាននូវគោលដៅរួមរបស់យើង ទាំងអស់គ្នា»៕

អត្ថ​បទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម