ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបង ធ្វើស្រូវវស្សាទើបតែបានជាង ៦៧ ភាគរយ គិតមកដល់ពេលនេះ
បើគិតមកដល់ត្រឹមថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២នេះ ប្រជាកសិករ ប្រកបរបរធ្វើស្រែនារដូវវស្សាឆ្នាំនេះ ទើបតែបានប្រមាណ ៦៧,៦៨ ភាគរយប៉ុណ្ណោះ បើធៀបផែនការលើផ្ទៃដីសរុប ៣៣២,៧០០ ហិកតា។ តើមានកត្តាអ្វីខ្លះ បានបង្កឲ្យល្បឿនយឺតក្នុងការធ្វើស្រូវវស្សាក្នុងឆ្នាំនេះ ខណះពេលវេលានៅត្រឹមពាក់កណ្តាលខែ ១០ តែប៉ុណ្ណោះ តើអាចរំពឹងទុកថាបាន តាមផែនការដែរឬយ៉ាងណា?
បើយោងតាមរបាយការណ៍ពីមន្ត្រីការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបានបង្ហាញឲ្យដឹងនៅថ្ងៃទី ០៣ ខែសីហានេះថា គិតមកដល់ថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២នេះ ក្នុងខេត្តបាត់ដំបងប្រជាកសិករបានធ្វើស្រូវវស្សា លើផ្ទៃដីសរុបចំនួន ៣៣ ២,៧០០ហិកតា នៃផ្ទៃដីផែនការ ទូទាំងស្រុកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណះមកដល់ពេលនេះ អនុវត្តបានត្រឹម២២៥, ១៦៣ ហិកតាស្មើ ៦៧,៦៨ភាគរយប៉ុណ្ណោះនៃផ្ទៃដីផែនការសរុប ៣៣២,៧០០ហិកតា។

ស្របតាមរបាយការណ៍ចុះថ្ងៃទី ០៣ ខែ សីហានេះ លោក ហេង សិទ្ធ ទទួលបន្ទុកផ្នែកស្ថិតិនៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងនៅថ្ងៃទី០៣ខែសីហានេះដែរថា ឆ្នាំនេះប្រជាកសិករធ្វើស្រូវវស្សាមានការយឺតយ៉ាវ ដោយសាតែប្រឈមកត្តា២គឺ តំបន់មួយចំនួនមានការរីងស្ងួតទឹកមិនគ្រប់គ្រាន់ និងតំបន់មួយចំនួនទៀតទឹកភ្លៀងធ្លាក់ច្រើនបង្កឲ្យជន់លិចស្រែមិនអាចធ្វើការព្រួសស្រូវបាន ទើបល្បឿននៃការដាំដុះស្រូវមានការយឺតយ៉ាវ។
លោកបញ្ជាក់បន្តថា ការយឺតយ៉ាវនេះក៏ពុំទាន់ហួសពេលនៅឡើយ ព្រោះការដាំដុះនៅរយះពេលត្រឹមពាក់កណ្តាលខែ ៩ ឬ ខែ ១០ ខាងមុខទៀត។ យ៉ាងណាមិញ លោកក៏មិនទាន់រំពឹងទុកថា ការដាំដុះស្រូវវស្សារបស់ប្រជាកសិករ អាចមានសន្ទុះស្មើ ឬក៏ក្រោមនៃផ្ទៃដីផែនការនោះយ៉ាងណានៅឡើយទេ អាស្រ័យទៅលើកត្តាអាកាសធាតុបានហុចផលល្អឡើងវិញ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


