ព័ត៌មានជាតិ
មន្ត្រីអះអាងជាថ្មីថា នៅកម្ពុជា មិនមានអ្នកណាជាប់ឃុំ ដោយសារតែអនុវត្តសិទ្ធិសេរីភាពផ្នែកនយោបាយទេ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងជាថ្មីថា នៅកម្ពុជា គ្មានអ្នកជាប់ឃុំដោយសារអនុវត្តសិទ្ធិនយោបាយនោះទេ គឺមានតែជាប់ឃុំដោយសារតែប្រព្រឹត្តខុសច្បាប់។ ការអះអាងជាថ្មីនេះ បន្ទាប់ពីសកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៣ នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បាននិយាយថា ខ្លួនជាប់ឃុំដោយសាររឿងនយោបាយ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែសីហានេះថា នៅក្នុងប្រទេសកម្ពុជា គ្មានឡើយអ្នកជាប់ឃុំដោយសារការអនុវត្តសិទ្ធិនយោបាយ គឺមានតែអ្នកជាប់ឃុំដោយសារការប្រព្រឹត្តបទល្មើស។ ក្នុងនោះ ប្រសិនបើអ្នកជាប់ឃុំទាំងនោះ ចង់នៅក្រៅឃុំត្រូវតតាំងតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការ។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា «នៅយើងដូចមិនមានអ្នកណាជាប់ឃុំ ដោយសារតែអនុវត្តសិទ្ធិសេរីភាពផ្នែកនយោបាយទេ មានតែជាប់ឃុំដោយសារតែប្រព្រឹត្តល្មើស បានន័យថា ប្រព្រឹត្តបទល្មើស អញ្ចឹងទេ ប្រសិនបើគាត់ចង់នៅក្រៅឃុំ ឲ្យគាត់ធ្វើការតតាំងតាមផ្លូវច្បាប់ តាមដំណើរការនីតិវិធីរបស់តុលាការ ដែលមានអ្នកជាធរមានទៅ»។

មិនខុសគ្នាដែរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងបណ្ដាញសង្គមតេលេក្រាម ថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសដោយសាររំលោភច្បាប់។ លោក ថា «ការមានទោស ឬអត់ទោស មិនអាស្រ័យលើការស្នើសុំទេ វាអាស្រ័យលើការកាត់ក្តីរបស់តុលាការ ស្របតាមសាច់រឿងរបស់បុគ្គលម្នាក់ៗ»។
សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចុះជួបសកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ លោក សុន ឆ័យ បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីការជួបនោះថា អ្នកជាប់ឃុំទាំងនោះ បានផ្ដាំផ្ញើលោកឲ្យជួយនាំសារទៅរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យមានការដោះលែងពួកគេទាំង ២៣នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្ន ខណៈពួកគេអះអាងថា ជាប់ឃុំដោយសាររឿងនយោបាយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


