ព័ត៌មានជាតិ
កូនឈើប្រណិតជាង ២០០ដើម ត្រូវបានដាំដុះនៅរមណីយដ្ឋានភ្នំត្រងោល ក្នុងស្រុកបូទុមសាគរ
អាជ្ញាធរ មន្រ្តីការិយាល័យជំនាញ និងយុវជននៅស្រុកបូទុមសាគរ ខេត្តកោះកុង បាននាំគ្នាដាំដុះកូនឈើប្រណិតជាង ២០០ដើម នៅរមណីយដ្ឋានភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក ក្រោយស្នើសុំ និងទទួលបានពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី។

កូនឈើប្រភេទ បេង ធ្នង់ និងនាងនួនប្រមាណជាង ២០០ដើម ត្រូវបានអាជ្ញាធរស្រុកបូទុមសារគរ ដឹកនាំមន្រ្តីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តជាច្រើននាក់ ដាំដុះនៅសួនរមណីយដ្ឋានដែលទើបបង្កើតថ្មីលើភ្នំត្រងោល ក្នុងន័យលើកកម្ពស់សោភ័ណ្ឌបរិស្ថាន ទីកន្លែងគោរពបូជាបែបសាសនា និងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ថា សួនរមណីយដ្ឋានយុវជនភ្នំត្រងោល បានបង្កើតឡើងថ្មីៗនេះប៉ុណ្ណោះ ដោយមានការគាំទ្រពេញទំហឹងដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បម្រើដល់ប្រយោជន៍សាធារណៈទូទៅមិនថាតែទីកន្លែងកម្សាន្តលំហែកាយនោះទេ វាថែមទាំងទីកន្លែងគោរពសក្ការៈបូជា ទៅតាមជំនឿរៀងៗខ្លួនផងដែរ។

បើតាមលោកអភិបាលស្រុកបូទូមសាគរ បច្ចុប្បន្នសួនរមណីយដ្ឋានភ្នំត្រងោលដ៏មានសក្កានុពលផ្នែកទេសចរណ៍នោះ កំពុងត្រូវបានស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមមាន៖ វត្តអារាម រូបបដិមាករ រូបភាពតំណាងនៃក្តីស្រឡាញ់ ដាំស្មៅ និងរៀបចំទីកន្លែងសម្រាប់បោះជំរុំជាដើម។ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងបន្តដាំកូនឈើប្រភេទគគីរបន្ថែមទៀត ក្រោយដាំកូនឈើប្រណិតជាង ២០០ដើមរួចរាល់។

ដីរមណីយដ្ឋានភ្នំត្រងោល ជាដីបម្រុងទុករបស់រដ្ឋបាលស្រុកបូទុមសាគរ។ កន្លងទៅ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ពុះពារការងារជាច្រើនដើម្បីឲ្យភ្នំមួយនេះ កកើតជាទីតាំងដែលតម្លៃ និងសក្កានុពលខាងផ្នែកទេសចរណ៍បែបធម្មជាតិ។ ប្រជាពលរដ្ឋ និងអ្នកទេសចរគ្រប់គ្នា អាចទៅលេងកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធ ធ្វើបុណ្យទាន និងបោះជំរុំចែក រំលែកបទពិសោធន៍អំពីកិច្ចការងារ លាយឡំនឹងសម្រស់បរិស្ថានប៉ៃតងខ្ចី ស្ទើរតែគ្រប់រដូវកាល៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


