ព័ត៌មានជាតិ
ប្រកាសចូលកាន់តំណែងអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀតត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅខណ្ឌមួយទៀត
អភិបាលនៃគណៈអភិបាលខណ្ឌចំនួន៣រូបត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅជាអភិបាលខណ្ឌមួយទៀត ដែលពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី៣រូបនេះរួមមាន៖ ទី១ លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែនសុខទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទី២ លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូលមកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន។ ទី៣ លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ពីអភិបាលរងខណ្ឌព្រែកព្នៅមកជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

ចំពោះ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខណ្ឌមួយទៅអភិបាលខណ្ឌមួយទៀតនេះ រួមមាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។
ទី២លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ។ ទី៣លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង។

ទី៤ លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។ ទី៥ លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក។ ចំណែកលោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្តព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិនិងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


