ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥៦នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា មានអ្នកជំងឺចំនួនតែ ៥៦នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះថា គិតត្រឹមថ្ងៃនេះ នៅតាមមន្ទីរនានានៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ-១៩ ចំនួនតែ ៥៦នាក់ប៉ុណ្ណោះ បាននិងកំពុងសម្រាកព្យាបាល ហើយក្នុងចំណោមអ្នកទាំងនោះ មិនមែនឈឺធ្ងន់ទាំងអស់នោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «អ្នកទាំង ៥៦នាក់នេះ មិនប្រាកដថា មានជំងឺធ្ងន់ធ្ងរពេកទេ មានខ្លះក៏អាចថាធ្ងន់គួរសម ប៉ុន្តែដោយសារផ្ទះគ្នាតូចពេក ចឹងតម្រូវឲ្យមានការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកកើតជំងឺកូវីដ-១៩ ភាគច្រើន បានសម្រាកព្យាបាលជំងឺនេះនៅតាមផ្ទះរបស់ពួកគេ ដោយជំងឺនេះបានក្លាយទៅជាជំងឺធម្មតាទៅហើយនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


