ព័ត៌មានជាតិ
ក្រសួងការពារជាតិប្រកាសផ្លាស់ប្តូរមេរាជអាវុធហត្ថ៧ខេត្តដើម្បីពង្រឹងប្រសិទ្ធភាពការងារ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើការប្រកាសផ្លាស់ប្តូរតំណែងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន៧ខេត្តដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី២៣សីហានេះ សម្តេចពិជ័យសេនា ទៀបាញ់បានឱ្យដឹងថា មេកងរាជអាវុធហត្ថខេត្តចំនួន៧នោះរួមមាន លោក ឧត្តមសេនីយ៍ត្រី វ៉ាសារិទ្ធ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោកវរសេនីយ៍ឯក រ័ត្នចាន់ណាមេបញ្ជាការរងជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំ។

លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ណាឡុងមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិនទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិន។
លោក ឧត្តមសេនីយ៍ត្រី ពុទ្ធសារ៉ាន មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តឧត្តរមានជ័យទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងបានតែងតាំងលោកវរសេនីយ៍ឯក លីដារឹទ្ធមេបញ្ជាការរងជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិន។
លោក ឧត្តមសេនីយ៍ត្រី ហង្សថុល មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងបានតែងតាំងលោក ឧត្តមសេនីយ៍ត្រីមាសយ៉ត នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ឯក ថុង ណារ៉ុង មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកោះកុងទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោកវរសេនីយ៍ឯក តាំងឈុន ស្រេង ពីមេបញ្ជាការរងនិងជានាយសេនាធិការដ្ឋានកងរាជអាវុធខេត្តកោះកុងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកោះកុង។
លោក ឧត្តមសេនីយ៍ត្រី ឡាឡៃ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាកែវទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោក ឧត្តមសេនីយ៍ត្រី សេង ហា មេរបញ្ជាការរងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាកែវ។
លោក ឧត្តមសេនីយ៍ត្រី ខេងទីតូ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកែបទៅជាស្នងការរងនៃស្នការដ្ឋានទំនាក់ទំនងសាធាររណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបានតាំងតាំងលោកវរសេនីយ៍ឯក ហ៊ត សីហា មេបញ្ជាការរងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកែប៕
ដោយ ៖ សំអឿន


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


