Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍ​ទំនប់ស្ទាក់ទឹក​ដូនទ្រី​យឺតយ៉ាវតែជាសមិទ្ធផលល្អដាច់គេក្នុងប្រទេស​​

បានផុស

នៅ

ទំនប់ស្ទាក់ទឹកដូនទ្រី ស្ថិតនៅស្រុករុក្ខគិរី ខេត្តបាត់ដំ​បង កំពុងសាងសង់ក្រោមកិច្ចសហការរវាងភាគីកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមសម្រេចបាន ៦០ ភាគរយ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងមានប្រសាសន៍ថា អាងទឹកដូនទ្រី មានការអភិវឌ្ឍយឺតយ៉ាវបន្តិច​ក៏ប៉ុន្តែសមិទ្ធផលដែលទទួលបានហើយគឺ​ពិតជាមានការល្អប្រសើរជាងគេបង្អស់​។

លោកថា អាងទឹកដូនទ្រី រហូតមកដល់ឥឡូវសម្រេចបានការសាងសង់ក្នុងរង្វង់ ៦០ ភាគរយ​ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៤។

លោក ឡុង ផលគុណ​ «ប្រព័ន្ធនេះគឺជាប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុត​បើនិយាយនៅក្នុងប្រទេសអត់ទាន់នា គឺយើងលុងភ្នំតែម្ដង យកភ្នំធ្វើទំនប់ ចោះភ្នំយកទឹក»។

គម្រោងទំនប់ស្ទាក់ទឹកដូនទ្រី បានចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០១៨ ហើយក្រោយបញ្ចប់អាចគ្រប់គ្រងលើផ្ទៃដី ៤ ម៉ឺនហិកតា ដែលមានលទ្ធភាពស្តុកទឹកបាន ១៣៦ លានម៉ែត្រគូប។ បច្ចុប្បន្ននៅខ្វះទឹក ដោយសារមិនទាន់បញ្ចប់ការសាងសង់ហើយបើបញ្ចប់នោះលែងខ្វះទឹកហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៦ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ៣៧ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម